ព័ត៌មានជាតិ
លោក សេង សុមុនី៖ អ្នកកាន់សាសនាផ្សេងៗ ៤៦០នាក់ បានឆ្លងនិងស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេស
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា មានអ្នកកាន់សាសនាផ្សេងៗក្រៅពីព្រះពុទ្ធចំនួន៤៦០នាក់ នៅទូទាំងប្រទេសបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៧នាក់។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី០១ តុលាថា ក្នុងចំណោមអ្នកឆ្លងចំនួន៤៦០នាក់ក្ នុងនោះមានអ្នកកាន់ឥស្លាមសាសនាចំនួន៣១៥នាក់ ជាសះស្បើយចំនួន៣០៥នាក់ កំពុងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យចំនួន៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៦នាក់។ លោកបានបន្តទៀតថា អ្នកកាន់សាសនាគ្រឹះមានចំនួន១១៧នាក់ ក្នុងនោះជាសះស្បើយចំនួន១១៣នាក់ កំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យចំនួន៣នាក់និ ងស្លាប់បាត់បង់ជីវិត១នាក់ និងអ្នកកាន់សាសនាមហាយានចំនួន៣៨នាក់ បានជាសះស្បើយទាំង៣៨នាក់។
លោកបានបន្ថែមទៀតថា ក្រៅពីនេះមានព្រះសង្ឃព្រះពុទ្ធសាសនា នៅទូទាំងប្រទេសចំនួន៩៤៤អង្គ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានព្រះសង្ឃជាសះស្បើយចំនួន៧៣៨អង្គ កំពុងសម្រាកព្យាបាលជំងឺចំនួន១៩៩អង្គ និងចំនួន៧អង្គបានអនិច្ចកម្មផងដែរ។ លោក សេង សុមុនីបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃឆ្លងជំងឺកូវីដ១៩ ដោយសារមានព្រះសង្ឃខ្លះ បានឆ្លងពីក្មេងវត្តចេញទៅធ្វើជាកម្មករនៅខាងក្រៅហើយ បានមកចម្លងជំងឺដល់ព្រះសង្ឃនិ ងព្រះសង្ឃខ្លះទៀត បានឆ្លងជំងឺកូវីដ១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅ ដែលករណីទាំងនេះ កើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃ តាមខេត្តឆ្លងជំងឺកូវីដ១៩វិញ ភាគច្រើនព្រះអង្គបា នចូលរួមពិធីបុណ្យទានផ្សេងៗ។ លោកបានបន្តទៀតថា ចំពោះអ្នកកាន់សាសនាផ្សេងៗទៀត ក៏អាចឆ្លងពេលចុះទៅផ្សព្វផ្សាយសាសនា និងសូត្រធម៌ នៅតាមព្រះវិហារ ឬនៅឆ្លងពីអ្នកភូមិ។



ថ្មីៗនេះ មានផ្ទុះកូវីដ១៩ នៅតាមវត្តអារាមមួយចំនួន នៅក្នុងរាជធានីភ្នំពេញ បានបង្ខំឱ្យរដ្ឋាភិបាលផ្អាកប្រារព្ធពិធីកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤រហូតដល់ភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ប៉ុន្តែពុទ្ធបរិស័ទ អាចយកចង្វាន់ទៅប្រគេនព្រះសង្ឃបាននៅខាងក្រៅរទ្វារវត្ត ដោយអនុវត្តតាមវិធានការ៣កុំ៣ការពារ។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យចុះយកសំណាកព្រះសង្ឃ និងកូនសិស្សលោកតាមវត្ត ក្នុងរាជធានីភ្នំពេញ ដោយរកឃើញព្រះសង្ឃ និងកូនសិស្សលោកប្រមាណជាង១៤០អង្គនាក់ ឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចជាផ្លូវការ ឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការ ដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែរក្សាការឈប់សម្រាករយៈពេល៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់