ព័ត៌មានជាតិ
តុលាការកំពូលតម្កល់ទោសជនជាប់ចោទម្នាក់ដាក់ពន្ធនាគារ១០ឆ្នាំ និងសងសំណង៨០០លានរៀលទៅជនរងគ្រោះ
តុលាការកំពូលកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសសាលដីកាតម្កល់ទោសជនជាប់ចោទឈ្មោះ គុប ផា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររកស៊ីលក់ទា មាន់ មានទីលំនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ដាក់ពន្ធនាគារកំណត់១០ឆ្នាំ និងកែប្រែឲ្យសងសំណងរដ្ឋបវេណីទៅដើមបណ្ដឹងពី៤០០លានរៀល ទៅ៨០០លានរៀលវិញ។

ជនជាប់ចោទត្រូវបានតុលាការថ្នាក់ក្រោមកាត់ទោសដាក់ពន្ធនាគារកំណត់១៤ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃាត (កាប់ប្រហារដោយកាំបិតប៉័ងតោ )ទៅលើស្ត្រីម្នាក់ដែលជាគូស្នេហាបណ្តាលជនរងគ្រោះដាច់ដៃម្ខាង ។
ជនរងគ្រោះមានឈ្មោះ សាន្ត ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិជាមួយគ្នានឹងជនជាប់ចោទ។
ជនជាប់ចោទ ឈ្មោះ គុប ផា ត្រូវបានតុលាការខេត្តតាកែវ កាលពីថ្ងៃ០៥ ខែមេសា ឆ្នាំ២០២០កន្លងទៅ បានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៤ឆ្នាំ និងបង្គាប់ឱ្យសងថ្លៃជំងឺចិត្តទៅជនរងគ្រោះចំនួន៨០០លានរៀល ពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។

សាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសរួចជនជាប់ចោទបានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តតាកែវ មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ តែសាលាឧទ្ធរណ៍បានតម្កល់បទចោទប្រកាន់របស់គាត់រក្សាទុកជាបានការដដែលតែបានបន្ធូរបន្ថយទោសរបស់គាត់ពីជាប់គុក១៤ឆ្នាំ មកនៅត្រឹមតែ១០ឆ្នាំ និងបញ្ចុះថ្លៃជំងឺចិត្តពី៨០០លានរៀល មកនៅត្រឹម៤០០លានរៀលវិញ។ ហើយជនជាប់ចោទ គុប ផា បានបន្តប្តឹងសារទុក្ខទៅតុលាការកំពូលបន្ត។
នៅក្នុងអង្គសវនាការកន្លងទៅជនជាប់ចោទឈ្មោះ គុប ផា បានទទួលស្គាល់កំហុស និងសារភាពថាខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិតមែន តែមិនមានបំណងសម្លាប់ជនរងគ្រោះ ដូចការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមនោះទេ ព្រោះមានជម្លោះពាក្យសម្ដីនឹងគ្នាខឹងជនរងគ្រោះបានធាក់ចំពងស្វាស ៕
អត្ថបទ៖ មករា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក