ព័ត៌មានជាតិ
ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងឃុំប្រសប់ទទួលសាច់ប្រាក់រាជរដ្ឋាភិបាល
នៅក្នុងខណៈដែលប្រទេសកម្ពុជាកំពុងតែរាតត្បាតដោយជំងឺដ៏កាចសាហាវកូវីដ១៩នោះរាជរដ្ឋាភិបាលនៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងគ្រួសារក្រីក្រ ងាយរងគ្រោះតាមរយៈនាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ក្នុងឃុំប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-01_11-38-31-1024x683.jpg)
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ដោយមើលឃើញការលំបាករបស់ស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងជនងាយរងគ្រោះរួចមកលោកបានសហការជាមួយមន្ទីរសង្គមកិច្ចខេត្តព្រះវិហារ។ ជាក់ស្ដែងថ្ងៃនេះក្រុមការងារបានចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងឃុំប្រសប់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលដែលកំពុងតែជួបការលំបាកលើជីវភាពប្រចាំថ្ងៃ។
សូមបញ្ចាក់ថា យោងតាមសេចក្តីជូនរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់មុននេះថា ដំណើរការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់របស់រាជរដ្ឋាភិបាលនឹងជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៦លើកទី២បានអនុវត្តចាប់ពីថ្ងៃទី២៥ ខែសីហា ដល់២៤ ខែកញ្ញា ឆ្នាំ២០២១ គឺមានរយៈពេល ១ខែរួចរាល់ហើយៗពេលនេះបន្តជុំទី៦លើកទី៣ទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-01_11-38-28-1024x682.jpg)
សេចក្តីជូនដំណឹងបានបន្ថែមថា កិច្ចការនេះនឹងត្រូវអនុវត្តតាមនីតិវិធីចំនួន១០ចំនុចសំខាន់ៗដូចខាងក្រោម៖
ទី១.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី៥ ទី៦លើកទី១ ទី២រួចហើយ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី២.ចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ ទាំងអស់នឹងត្រូវផុតសុពលភាពនៃការប្រើប្រា ស់ប័ណ្ណចាស់ ហើយដោយជំនួសមកវិញដោយប័ណ្ណជុំទី១៤ វិញ ។
ទី៣. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសម ធម៌មានជុំទី១១ ដែលបានជាប់បន្តទៅជុំទី១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាល ឃុំសង្កាត់ដើម្បីយកទៅបើកសាច់ ប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញនៅតាម ឃុំ សង្កាត់ នោះទេ លើកឡើងតែគ្រួសារ ដែលជាប់ថ្មីនៅជុំទី១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាម ឃុំ សង្កាត់ ជាមុនសិនមុនទៅបើកប្រាក់នៅតាមបញ្ជរវីង ។
ទី៤. ករណីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ មិនបានជាប់នៅក្នុងជុំទី១៤ បន្តទៀត តែបានផ្ទៀងផ្ទាត់រួចហើយនៅតាមឃុំ សង្កាត់ និងមានលុយនៅសល់ ក្នុងគណនីរបស់ខ្លួននោះ អ្នកទទួលផលនៅអាចប្រើប្រាស់ប័ណ្ណជុំទី១១ ដើម្បីដកប្រាក់ ដែលនៅសល់នោះនៅគ្រប់បញ្ជវីងបាន តែអ្នកទទួលផលនោះមិនបានទទួលការឧបត្ថម្ភបន្តទៀតនោះទេ ។
ទី៥.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី២ លើកទី១ រួចហើយ លើកលែងតែជុំទី១១ ដែលមិនបានជាប់ជុំទី១៤ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី៦. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ជុំ និ ងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មីសូមអញ្ជើ ញទៅផ្ទៀងផ្ទាត់នៅសាលា ឃុំ សង្កាត់ ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី៦ លើកទី៣នេះ។
ទី៧.ពេលទៅបើកប្រាក់ឧបត្ថម្ភជុំទី៦លើកទី៣នៅតាមបញ្ជរវីង តម្រូវឱ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសប ណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។
ទី៨.ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ។
ទី៩.ក្នុងករណីប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬ ដកសាច់ប្រាកមិន បាននៅតាមបញ្ជរវីងណាមួយនោះ សូម សាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ។
ទី១០. សូម គ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងអស់គោរពនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ នៅគ្រប់ទីកន្លែង៕
អត្ថបទ៖ វិមាន
![](https://www.kampucheathmey.com/wp-content/uploads/2021/10/photo_2021-10-01_11-38-24.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត