ព័ត៌មានជាតិ
ស្នងការរាជធានី ណែនាំមន្ត្រីចរាចរណ៍ ត្រូវអនុវត្តតាមច្បាប់ ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែតុលានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង ១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ផងដែរ។
ជាកិច្ចចាប់ផ្ដើមលោកស្នងការរង ទទួលផែនសេនាធិការ បានអានរបាយការណ៍ និងលទ្ធផលការងារប្រចាំខែកញ្ញា ជូនដល់អង្គប្រជុំ។ ជាមួយនោះដែរ ក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង អ្នកនាំពាក្យ លោកនាយការិយាល័យ ទាក់ទងទៅនឹងការអនុវត្តការងារ ដំណោះស្រាយ និងបញ្ហាប្រឈមផ្សេងៗ ទៀត ដែលកើតមានឡើង ក៏ដូចជាទិសដៅបន្តសម្រាប់ខែតុលា។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរដល់ការខិតខំប្រឹងប្រែងអនុវត្តការងារ របស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកស្នងការ បានមានមតិចូលរួម និងដឹកនាំល្អៗ ជាច្រើនដល់អង្គប្រជុំ ដូចជាការណែនាំដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យ ឲ្យត្រៀមជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រៀមជួយពន្លត់អគ្គិភ័យ ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។
ជាមួយគ្នានេះលោកស្នងការ ក៏បានសរសើរដល់ការខិតខំ របស់មន្ត្រីនៃការិយាល័យពន្លត់អគ្គិភ័យ ដែលបានប្រឹងប្រែងទាំងយប់ថ្ងៃ ដែលប្រឈមគ្រោះថ្នាក់ ក្នុងពេលជួយពន្លត់។ ចំណែកឯមន្ត្រីនៃការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមច្បាប់ ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ ហើយលោកស្នងការបានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍ គឺផ្អែកលើច្បាប់ ហើយការផាកពិន័យ ក៏ផ្អែកលើច្បាប់ដែលបានកំណត់ផងដែរ។ ការកំណត់តាមច្បាប់ ដើម្បីធ្វើការផាកពិន័យខ្ពស់ ដើម្បីឲ្យអ្នកល្មើសរាងចាល ចូលរួមគោរពច្បាប់ ជាពិសេសកាត់បន្ថយ ការគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់។
បន្ថែមពីលើនេះលោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់លោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាអធិការខណ្ឌទាំងអស់ ត្រូវរៀបចំកិច្ចប្រជុំជាប្រចាំដើម្បី ធ្វើការតាមដាន ដោះស្រាយបញ្ហា និងចាត់វិធាន ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ក្នុងនោះគ្រប់អង្គភាពទាំងអស់ ត្រូវចូលរួមសហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឲ្យបានល្អ ដើម្បីបន្សាបឲ្យបានទាន់ពេលវេលា នៅរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់ បង្កឲ្យមានភាពវឹកវដល់សង្គមជាតិ ក៏ដូចជាក្នុងបំណងអាក្រក់បង្ខូចកិត្តិយស របស់ថ្នាក់ដឹកនាំ និងអង្គភាព៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ