ព័ត៌មានជាតិ
ត្រីមាសទី ៣ ឆ្នាំ ២០២១ គណៈកម្មការតាមដានព័ត៌មានក្លែងក្លាយ រកឃើញជិត ៥០០ ករណី កើនឡើង ៣១ ភាគរយ
នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបានអនុវត្តការងារដោយ ស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធ នឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិតញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន ៤៩៣ ករណី។

ចំនួនករណីដែលបានស្រង់ខាងលើនេះ មានការកើនឡើង ចំនួន ៣១% បើប្រៀបធៀបជាមួយនឹងត្រីមាសទី២ ឆ្នាំ២០២១ នេះ។ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអះអាងថា ការកើនឡើងនេះគឺ មិនមែនដោយសារប្រភពថ្មីៗទេ គឺប្រភពចាស់បង្កើនសកម្មភាពបង្ហោះសារ។
គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានវិធានការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិតដែលបានបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងកំណត់មុខសញ្ញាដែលផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីស្នើសុំកិច្ចសហការជាមួយក្រុមការងារអន្តរក្រសួងចំនួន ៣០ ករណី។
អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលធ្វើការផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរអ្នកដទៃចំនួន ៥ អង្គភាព។
គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បញ្ជាក់ថា សម្រាប់សារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងអុជអាលបង្កចលាចល ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ក្រសួងមានវិធានការ អប់រំ ណែនាំ និងព្រមានចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តកំហុសឆ្គងខាងក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំង
ព្យួរអាជ្ញាបណ្ណ ឬដកហូតអាជ្ញាបណ្ណចំពោះអង្គភាពសារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ និងអាចប្តឹងទៅតុលាការតាមនីតិវិធីច្បាប់ ចំពោះសកម្មភាពរបស់អ្នកសារព័ត៌មានដែលរំលោភច្បាប់ ផ្សព្វផ្សាយព័ត៌មានញុះញង់បណ្តាលឱ្យកើតមានអំពើហិង្សា ចលាចលក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ចជាតិ និងទំនាក់ទំនងជាមួយបរទេសជាដើម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី