Connect with us

ព័ត៌មានជាតិ

តើមានគ្រូ និងសិស្សប៉ុន្មាននាក់ទៀត វិជ្ជមានកូវីដ-១៩ បន្ទាប់ពីរកឃើញសិស្ស២៣នាក់កន្លងមកនោះ?

បានផុស

នៅ

ក្រសួងអប់រំ យុជន និងកីឡា បានជូនដំណឹង ដោយបានស្នើឱ្យមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ធ្វើការផ្អាកដំណើរការថ្នាក់រៀននៅសាលារៀនចំនួន៥ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងយកអ្នកពាក់ព័ន្ធផ្ទាល់ទៅធ្វើចត្តាឡីស័ក ក្រោយរកឃើញសិស្ស២៣នាក់ ស្នាក់នៅតំបន់ពាក់ព័ន្ធជំងឺកូវីដ-១៩ ហើយបានរកឃើញវិជ្ជមានកូវីដ-១៩ នៅមូលដ្ឋានរស់នៅរបស់ពួកគេ កាលនៅថ្ងៃទី១៧ ខែកញ្ញាកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់ពេលនេះ តើពួកគេមានស្ថានភាពសុខភាពដូចម្ដេច? តើមានការរកឃើញវិជ្ជមានលើគ្រូ និងសិស្សផ្សេងថែមទៀត ពិសេសគ្រូ និងសិស្សដែលសិក្សាជាមួយពួកគេដែរ ឬទេ?

ឆ្លើយតបទៅនឹងចម្ងល់ខាងលើ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀល ថ្ងៃទី១ ខែតុលានេះថា ចំពោះសិស្សានុសិស្សចំនួន២៣នាក់ នៃទាំង៥សាលា​ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ មានសិស្សចំនួន៨នាក់ហើយ ដែលបានជាសះស្បើយ ក្រោយពីធ្វើតេស្តលើកទី២ អវិជ្ជមាន ហើយគ្រូពេទ្យអនុញ្ញាតពួកគាត់ត្រឡប់មកផ្ទះវិញ និងបន្តធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ រូបនេះ បានឱ្យដឹងបន្ថែមថា មិនមានគ្រូ ឬសិស្សដែលសិក្សាជាមួយសិស្សទាំង២៣នាក់ខាងលើមានវិជ្ជមានកូវីដ-១៩ទេ។ ប៉ុន្តែនៅថ្ងៃទី២៤ កញ្ញា មន្ទីរអប់រំ ក៏បានរកឃើញ សិស្សម្នាក់ទៀត មានវិជ្ជមានមេរោគកូវីដ-១៩ គឺនៅពេលក្រុមគ្រូពេទ្យយកសំណាកអ្នកពាក់ព័ន្ធតាមវត្ត។

លោក ហែម ស៊ីណារ៉េត បានអះអាងបន្តថា៖ “ប៉ុន្តែសូមបញ្ជាក់ថា សិស្សហ្នឹងរកឃើញវិជ្ជមាននៅថ្ងៃទី២៤ គាត់មកសាលាចុងក្រោយនៅថ្ងៃទី១៧ ដោយសារសិស្សរៀនឆ្លាស់វេនគ្នា១សប្ដាហ៍ម្ដង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ឯកឧត្ដមអភិបាលឱ្យធ្វើតេស្តសំណាកគ្រូ និងសិស្សពាក់ព័ន្ធទាំងអស់ជាង ៤០នាក់ នៅថ្ងៃបន្ទាប់ ហើយលទ្ធផលអវិជ្ជមានទាំងអស់”។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខាងលើ បានមានប្រសាសន៍ថា  ដើម្បីធានាបាននូវការបើកគ្រឹះស្ថានសិក្សាឡើងវិញនេះឱ្យដំណើរការបានល្អប្រសើរ និងប្រកបដោយជោគជ័យ ហើយយើងអាចទប់ស្កាត់បានការឆ្លងរាលដាលជំងឺកូវីដ ក្នុងគ្រឹះស្ថានសិក្សា ក្នុងនោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ សូមអំពាវនាវឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បន្តការចូលរួមអនុវត្តវិធានការការពារឱ្យបានខ្ជាប់ខ្ជួន ហើយបើមានការសង្ស័យពីស្ថានភាពសុខភាពទាំងគ្រូ និងសិស្ស សូមឱ្យសម្រាក់ធ្វើកិច្ចការពីផ្ទះ ហើយផ្ដល់ព័ត៌មានមកសាលាវិញជាបន្ទាន់ បើករណីរកឃើញវិជ្ជមានកូវីដ-១៩ សូមរាយការណ៍ផ្ដល់ព័ត៌មានមកមន្ទីរ ដើម្បីមន្ទីរចាត់វិធានការបានទាន់ពេលវេលា។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍ផ្ដាំផ្ញើបន្តថា៖ “សូមឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ គឺទាំងគ្រូទាំងសិស្ស ត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗគ្នា គ្រប់ច្រកចូលសាលាត្រូវតែមានឧបករណ៍វាស់កម្ដៅ ការបាញ់អាល់កុល និងរក្សាគម្លាត ជាពិសេសការរៀបសិស្សក្នុងថ្នាក់មិនឱ្យលើសពី១៥នាក់ទេ”។

គួររំលឹកថា សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៧ កញ្ញានោះ បានឱ្យដឹងថា ថ្នាក់រៀនដែលត្រូវផ្អាកបណ្តោះអាសន្ននោះរួមមានទី១ វិទ្យាល័យ ពញាពន់ ផ្អាកថ្នាក់ទី៩B ទី២ វិទ្យាល័យ បឹងប្រិយ៍ ផ្អាក ថ្នាក់ទី១២A1 ៩C1 និង ៩D១ ទី៣ វិទ្យាល័យ បឹងធំ ផ្អាកថ្នាក់ទី៧A2 ទី៤ វិទ្យាល័យ វត្តភ្នំ ផ្អាកថ្នាក់ទី ៩H2 ៩D2 ៩B2 ៩B1 ៩H2 ១២C2 ១២C1 ១២ B2 និង ១២  H2 និងទី៥ វិទ្យាល័យវត្តកោះ ផ្អាកថ្នាក់ទី៧P។ ក្រសួងបានណែនាំបន្តថាចំពោះថ្នាក់ដទៃទៀតត្រូវបន្តដំណើរការជាធម្មតា ប៉ុន្តែត្រូវបន្តរិតត្បឹតការចេញលេង និងបន្តពាក់ម៉ាសនិងលាង ដៃជាប្រចាំ។ មិនអនុញ្ញាតឲ្យមានការទាក់ទង ពីសិស្សម្នាក់១ទៅថ្នាក់១ ទៀត និងមិនអនុញ្ញាតឱ្យមានការជួបជុំ ឬប្រជុំ ក្រៅពីការសិក្សាក្នុងសាលារៀនឡើយ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម