Connect with us

ព័ត៌មានជាតិ

លោក ស ថេត ៖ ហាមដាច់ខាតអ្នកសារព័ត៌មានផ្សាយផ្ទាល់ នៅពេលសមត្ថកិច្ច កំពុងអនុវត្តការងារជំនាញចាំបាច់

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់​អង្គ​ភាព ចំណុះឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារឲ្យបានល្អ ហើយហាមដាច់ខាតចំពោះសារព័ត៌មានដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ច កំពុងតែអនុវត្តការងារជំនាញចាំបាច់។

ការណែនាំនេះ បានធ្វើឡើងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអន ឡាញ Zoom Meeting នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។ បន្ទាប់ពីណែនាំមន្ត្រីនគរបាល ស្ថិតក្រោម​ការគ្រប់គ្រង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅលើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងការអនុវត្តច្បាប់​នានារួចមក។  

លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់គ្រប់អង្គភាពអនុវត្តការងារឲ្យបានល្អ ហើយហាមដាច់ខាតចំពោះសារព័ត៌មាន ដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ច កំពុងតែអនុវត្តការងារជំនាញចាំបាច់។ លោកថា បើប្រាប់មិនស្តាប់ ត្រូវតែចាត់វិធានការតាមច្បាប់ ព្រោះការថត ឬឡាយ អាចធ្វើឲ្យបែកការ ហើយយជនសង្ស័យបានឃើញ និងធ្វើការគេចខ្លួន ដែលនាំឲ្យសមត្ថកិច្ចពិបាក ក្នុងការស្រាវជ្រាវ និងតាមដាន ដើម្បីតាមឃាត់ខ្លួនជនសង្ស័យ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១៦ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម