ព័ត៌មានជាតិ
ជនសង្ស័យ១៤នាក់ ត្រូវបានអាវុធហត្ថរាជធានីបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ ៖ ក្រៅពីការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ អាវុធហត្ថរាជធានីភ្នំពេញ ក៏មិនភ្លេចការងារបង្ក្រាបផងដែរ ជាក់ស្តែងនៅព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន១៤នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនក្រោយពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួនឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ការបង្ក្រាបបានជនសង្ស័យគ្រឿងញៀនទាំង១៤នាក់ ៣ករណីផ្សេងគ្នាធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាធំទើបកម្លាំងអាវុធហត្ថរាជធានីធ្វើការបង្ក្រាបជាក់ស្ដែង រួមមាន ករណីទី១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិកប់ភ្លុក និងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០២នាក់មាន ១ ឈ្មោះ នី ចាន់និត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិអង្គកូ ឃុំព្រែកត្រែង ស្រុកស្អាង ខេត្តកណ្តាល។, ២ ឈ្មោះ ខាត់ សុខខេម ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ករណីទី២ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចសួនមិត្តភាព សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០២នាក់មាន ១ ឈ្មោះ ឡាយ អិត ហៅ វ៉ែនតា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។, ២ ឈ្មោះ ឈឿន សាន ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

ករណីទី៣ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ (ក្នុងនោះស្រី០៣នាក់) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិប្រាំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង១០នាក់មាន ១ ឈ្មោះ សួង សាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ, ២ សួស ណាវី ភេទស្រី អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ, ៣ ឈ្មោះ ឯក សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងទូរសព្ទ, ៤ ឈ្មោះ សុខ លី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៥ ឈ្មោះ វី ចិត្ត្រា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៦ ឈ្មោះ ណន ភាព ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ៧ ឈ្មោះ ផេង សុងហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ៨ ឈ្មោះ យឹម ធារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ៩ ឈ្មោះ ទិត្យ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ១០ ឈ្មោះ យ៉ាន់ ថមមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង១០នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ប្រភពបន្តថា ក្នុងករណីខាងលើនេះ សមត្ថកិច្ចចាប់យកវត្ថុតាងសរុបរួមមាន ក្រាមពណ៌សថ្លា ចំនួន ១២កញ្ចប់ តូចធំ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនដាវសាម៉ូរ៉ៃចំនួន៣ដើម។
ដោយមានវត្ថុតាងនិងចម្លើយសារភាពរួចមក ទើបកម្លាំងការិយាល័យជំនាញធ្វើបញ្ជូនទៅតុលាការ៕
ដោយ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?