ព័ត៌មានជាតិ
អ្នកជំនាញមើលឃើញ សញ្ញាវិជ្ជមាន ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ នៅឆ្នាំ ២០២២
អ្នកវិភាគសេដ្ឋកិច្ច លើកឡើងថា មានសញ្ញាវិជ្ជមានមួយចំនួន ដែលធ្វើឱ្យសន្ទុះសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ នៅឆ្នាំ ២០២២ ខណៈដែលធនាគារធំៗ ដូចជាធនាគារ ADB ធនាគារពិភពិលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ក៏បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនឹងមានការកើនឡើង ក្នុងរង្វង់ ៥ ភាគរយ នៅឆ្នាំ ២០២២ ខាងមុខ។

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌល នវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ វិទ្យាស្ថាន ចក្ខុវិស័យ អាស៊ី បានលើកឡើថា នៅលើពិភពលោក បានជំរុញកាផ្ដល់វ៉ាក់សាំងជូនប្រជាជនភាគច្រើន។
នៅឆ្នាំ ២០២២ ទោះបីជាស្ថានភាព នៃការផ្គត់ផ្គង់វ៉ាក់សាំង និងការការពារ កុំឱ្យមានការឆ្លងរីករាលដាលធ្ងន់ធ្ងរនៅបណ្ដាប្រទេស ដែលជាទីផ្សារនាំចេញទំនិញពីកម្ពុជា ក៏ប៉ុន្តែល្បឿននៃការផ្ដល់វ៉ាក់សាំង នឹងឈានដល់ចំណុចមួយ នៅដំណាច់ឆ្នាំ២០២១នេះ នាំឱ្យប្រទេសទាំងអស់នោះចាប់ផ្ដើមដំណើរការ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សកម្មភាព សង្គម និងវប្បធម៌ផ្សេងៗ ដែលធ្វើឱ្យសន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ងើបឡើង ស្របពេលដែលប្រទេសផ្សេងៗទៀត ជោគជ័យលើការផ្ដល់វ៉ាក់សាំង ហើយបើកសង្គសេដ្ឋកិច្ចឡើងវិញ ជាសន្ទុះរុញច្រានទាញផលិផលពីកម្ពុជា ដោយសារកម្ពុជា ជាប្រទេសដែលពឹងផ្អែកទៅលើការនាំចេញទំនិញមួយភាគធំ។

សូមជំរាបថា ស្ថានភាពជំងឺកូវីដ១៩ ជិត ១ ឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការ ប្រព្រឹត្តទៅនៃសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្ម សឹងតែគ្រប់វិស័យ ជាពិសេសគឺក្នុងកំណើនផលិតផលជាតិក្នុងស្រុកក៏ទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដូចជាវិស័យទេសចរណ៍ វិស័យសំណង់ អចលនវត្ថុ និងវិស័យផលិតកម្ម កម្មន្តសាលផ្នែកវាយនភណ្ឌជាដើម។
ធនាគារធំៗ ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី (ADB) ក៏ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីពេលថ្មីៗ បានព្យារករណ៍ឡើងវិញ ពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ក្នុងនោះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនត្រឹម១,៩ ភាគរយ ក្នុងឆ្នាំ២០២១ គឺការព្យាករបន្ថយកំណើនជាងពាក់កណ្ដាល នៃកំណើនដែលបានព្យាករណ៍ ៤ ភាគរយ កាលពីខែមេសា ហើយធនាគាពិភពលោក និង IMF ក៏ព្យាករណ៍ប្រហាក់ប្រហែលគ្នាដែរ ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនត្រឹមតែ រង្វង់ ២,២ ភាគរយ ក្នុងឆ្នាំ ២០២១ ខណៈដែលឆ្នាំ ២០២២ នឹងសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់រង្វង់ ៥ ភាគរយ៕
អត្ថបទៈ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត