Connect with us

ព័ត៌មានជាតិ

បង្កើត App ថ្មី ស្កេន​ចាប់​រថយន្ត​ល្មើស​បំពាន​ដឹក​លើស​ទម្ងន់​ ពិន័យ​ទ្វេដង

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និងដឹកជញ្ជូន បាន​ប្រកាស​ពី​គម្រោងអភិវឌ្ឍកម្មវិធី(App)មួយ ទៀត សម្រាប់ក្រុមការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់។

ឯកឧត្តម ស៊ុន ចាន់ថុល បាន​លើកឡើង​ក្នុង​សន្និសីទ​ព្រឹកនេះ​ថា កម្មវិធីនេះអាចស្កេនផ្លាកលេខឡាន ឬបណ្ណបើកបររបស់អ្នកបើកបរ ដែលអាចឱ្យដឹងថាផ្លាកលេខឡាន ឬអ្នកបើកបរនោះធ្លាប់បានប្រព្រឹត្តបទល្មើសពីមុន នៅកន្លែងណា និងពេលណា ដែល​អាចធ្វើការផាកពិន័យដូចជា​ការ​ដកហូត​បណ្ណបើកបរបណ្ដោះអាសន្ន ឬក្នុងករណីមិនរាងចាល បានប្រព្រឹត្តអំពើល្មើសជាលើកទីពីរ ត្រូវផាកពិន័យទ្វេដង ឬ​ឈានទៅបិទក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្រ្តី​បានលើកឡើង​ពី​ការ​ដោះលែង​រថយន្ត ២២៩ ថ្មីៗនេះ ដែល​បាន​ឃាត់ទុកដោយសារបំពាន​ដឹក​លើសទម្ងន់​ ជា​លើកទី១និងជាលើកចុងក្រោយ ហើយបើ​ចាប់បាន​ល្មើស​ទៀត​នឹង​អនុវត្ត​តាម​ច្បាប់ដោយមិនយោគយល់ ឬលើកលែងជាលើកទី២ទៀតឡើយ។

តាម​ការ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​ ក្រសួងសាធារណការ​បាន​ដោះលែង​យានយន្តចំនួន២២៩គ្រឿង និងតម្រូវ​​ឲ្យ​ម្ចាស់យានយន្ត ដែលបានឃាត់ទុក​ ត្រូវបង់ប្រាក់ផាកពិន័យ​តាមការកំណត់ជាកំហិត បើមិនដូច្នោះទេ នឹងត្រូវបន្តឃាត់ទុកបន្តទៀត។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១ ការត្រួតពិនិត្យយានយន្តសរុបសម្រេចចំនួន ១.៨៣០.៦៣១ គ្រឿង ក្នុងនោះ៖ យានយន្តផ្ទុកលើសទម្ងន់មានចំនួន ៥៧៨.១០៣ គ្រឿង ស្មើនឹង ៣១.៥៨% យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះមានចំនួន​៥៧៥.៨៥៦គ្រឿង ស្មើនឹង៣១,៤៦% យានយន្តត្រូវពិន័យមានចំនួន២២៤៧គ្រឿង យានយន្តផ្ទុកលើសទម្ងន់ត្រូវបានឃាត់ទុករយៈពេល ១ឆ្នាំមានចំនួន២២៩គ្រឿង និងទឹកប្រាក់ពិន័យសរុបមានចំនួន ៣.៨៣៩.០៧១.០០០រៀល៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១៦ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម