Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដោះស្រាយផ្តល់ដី២ហិកតា ក្នុង១គ្រួសារដល់ពលរដ្ឋចំំនួន ២៥៥ នៅខេត្តកោះកុង

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ បានផ្តល់សំណង ដល់ប្រជាពលរដ្ឋចំនួន ២៥៥ គ្រួសារដែលរងផលប៉ះពាល់រវាងក្រុមហ៊ុនញូញៀន ដោយទទួលបានជាដីចំនួន២ហិចតាក្នុង១គ្រួសារ។

ការសំណងជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលនេះធ្វើឡើងក្រោមការសម្របសម្រួលដោះស្រាយដោយលោក ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងរដ្ឋបាលស្រុកបូទុមសាគរ ស្រុកគិរីសាគរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអ្នកនាំពាក្យខេត្ត ឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះថា នេះជាដំណើរការប្រព្រឹត្តតាមយន្តការដោះស្រាយដំបូងចំពោះប្រជាពលរដ្ឋចំនួន២៥៥គ្រួសារ គ្រាដែលពួកគាត់ចាត់ទុកថាក្រុមពលរដ្ឋប្រភេទទី២ រស់នៅក្រៅមូលដ្ឋាន(ខុសភូមិ ខុសឃុំ) ដោយមកចុះកិច្ចសន្យាទទួលយកសំណង។

លោកអភិបាលរងខេត្ត ពន្យល់បន្ថែមថា ក្រៅតែពីការដោះស្រាយក្រុមពលរដ្ឋប្រភេទទី២នេះរួចរាល់ហើយនោះ គឺនឹងឆាប់ឆ្នោតដោះស្រាយបន្តទៀតតាមប្រជាពលរដ្ឋក្រុមប្រភេទទី១ ប្រភេទទី៣ និងប្រភេទទី៤។ ដូច្នេះលោករំពឹងថា អ្វីដែលជាវិវាទរវាងពលរដ្ឋ និងក្រុមហ៊ុន ញូ ញៀន បញ្ចប់ដាច់ស្រេចជាស្ថាពរហើយ តាមរយៈមកធ្វើជាលំនៅដ្ឋានរស់នៅ ឬបង្កបង្កើនផលដំណាំកសិកម្ម។

លោក ស៊ុ នុយ អាយុ៦០ឆ្នាំ និងអ្នកមីង គី អួយ រស់នៅឃុំថ្មស តំណាងពលរដ្ឋចំនួន២៥៥គ្រួសារ ក៏បានបង្ហាញក្តីសប្បាយរីករាយជាខ្លាំងពេលដឹងថាបានទទួលការដោះស្រាយពីរាជរដ្ឋាភិបាលជាដីចំនួន២ហិចតានេះ។

ការព្រមព្រៀងយកសំណងនេះ តាមរយៈចាប់ឆ្នោតជ្រើសរើសក្បាលដី និងចុះកិច្ចសន្យាជាមួយអាជ្ញាធរមន្រ្តីជំនាញ។
តំណាងពលរដ្ឋខាងលើ បញ្ជាក់ទៀតថា ពួកគាត់រង់ចាំដំណោះស្រាយអស់ពេលជិត១២ឆ្នាំទៅហើយ ពោលគឺទើបតែមានដំណឹងល្អនៅថ្ងៃនេះ ហើយអាចថាជាកាបូដ៏ពិសេសសម្រាប់ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ ចំពោះដែលបាន ពួកគាត់នឹងសង់លំនៅដ្ឋានរស់នៅ ឬចែកកេរ្តិ៍ដំណែលដល់កូនចៅធ្វើកសិកម្មដើម្បីចិញ្ចឹមជីវិត៕

អត្តបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២៤ ម៉ោង មុន

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម