ព័ត៌មានជាតិ
នគរបាល ផ្អាកផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បណ្តោះអាសន្ន
នគរបាល នឹងផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ចាប់ពីថ្ងៃទី ១ រហូតដល់ ១៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែទាំងអស់នៅតែអនុវត្តតួនាទី ដេីម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ នេះបើតាមទំព័រហ្វេសបុក ស្នងការនគរបាលរាជធានីភ្នំពេាញ។
ប្រភពខាងលើបានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការណែនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ការអនុវត្តត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែសមត្ថកិច្ចចរាចរណ៍ទាំងអស់នៅតែអនុវត្តតួនាទី ដេីម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ។
សូមចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ដោយធ្វេីការពាក់ម៉ាស់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ ៕




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ