ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសពង្រឹងការអនុវត្តវិធានការសុខាភិបាលលើអ្នកដំណើរនិងប្រជាពលរដ្ឋចេញចូលក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំមួយ ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាលចំពោះអ្នកដំណើរ និងប្រជាពលរដ្ឋមកពីក្រៅប្រទេស ចូលមកកាន់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។
នៅក្នុងសេចក្តីណែនាំលេខ០២៧/២១ស.ណ.ន បានឲ្យដឹងថា ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅខេត្តព្រះសីហនុនៅមិនទាន់ត្រូវបានទប់ស្កាត់ទាំងស្រុងនៅឡើយ ជាពិសេសចំពោះ មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលយ៉ាងឆាប់រហ័ស ហើយកំពុងឆ្លងរាតត្បាត យ៉ាងខ្លាំងក្លានៅក្នុងប្រទេសជិតខាង និងបានបន្តឆ្លងចូលមកក្នុងសហគមន៍ នៃប្រទេសកម្ពុជាយើងជាបន្តបន្ទាប់។
ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះបន្ថែមទៀត ដើម្បីឈានទៅបើក ឡើងវិញនូវសេដ្ឋកិច្ច សង្គម ធានាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រក្សានិរន្តរភាពនៃការបើក សាលារៀនឡើងវិញ ក៏ដូចជាដំណើរការឡើងវិញនូវសកម្មភាពការងារ មុខរបរ និងអាជីវកម្មនានាជាធម្មតានៅក្នុងក្រប ខណ្ឌខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញ ខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងប្រធានអង្គភាព ស្ថាប័នដែលបោះទីតាំងក្នុងខេត្ត ត្រូវអនុវត្តនូវវិធានការ សុខាភិបាលមួយចំនួនចំពោះអ្នកដំណើរ និងប្រជាពលរដ្ឋមកពីក្រៅប្រទេស ដូចខាងក្រោម៖
១-បន្តល្បាតត្រួតពិនិត្យចរាចរណ៍ចេញ ចូលឆ្លងកាត់ព្រំដែនចូលមកភូមិសាស្ត្រខេត្តព្រះសីហនុទាំងតាមផ្លូវ គោក និងតាមផ្លូវទឹកជាប្រចាំ។ ក្នុងករណីមានអ្នកដំណើរ ឬប្រជាពលរដ្ឋមកពីក្រៅប្រទេសចូលមកភូមិសាស្ត្រខេត្ត ឬមូលដ្ឋានក្រុង ស្រុក ជាបឋមត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់ រួមមានការយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ ១៩ និងការដាក់ឲ្យធ្វើចត្តាឡីស័កនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ មុននឹងបន្តនីតិវិធីផ្សេងទៀត។
២-ចំពោះអ្នកដំណើរដែលចូលមកតាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តវិធានការ សុខាភិបាលជាធរមាន តាមរយៈប្រព័ន្ធការងារ និងកិច្ចសហការដ៏ល្អរវាងអាកាសយានដ្ឋានអន្តរជាតិខេត្ត ជាមួយរដ្ឋបាលខេត្តព្រះសីហនុ៕
ដោយ ៖ ស៊ុយ ចាន់ធា


-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?