Connect with us

ព័ត៌មានជាតិ

ផ្លូវ​៥​ខ្សែ​ក្នុង​រាជធានី ​និង​ខេត្ត​កណ្តាល បាន​ដាក់​ឲ្យ​ចរាចរណ៍​វិញ ក្រោយ​ខូចខាតដោយ​ទឹក​ជំនន់​

បានផុស

នៅ

​ផ្លូវជាតិ​និង​ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ​ នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​ ដែល​ទទួលរង​ការខូចខាត​ក្រោយពី​ទឹកជំនន់​ជន់​លិច ពិសេស​នៅ​តំបន់​ជាយក្រុង ដោយផ្លូវ​ខ្លះ​ទទួលរង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ និង​ផ្លូវ​ខ្លះ​ទៀត​ទទួលរង​ការខូចខាត​ជា​មធ្យម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី​ ផ្លូវ​ទាំង​០៥​ខ្សែ​នេះ ​ត្រូវ​បាន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អាជ្ញាធរ​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ធ្វើការ​ជួសជុល​ឡើងវិញ​រួចរាល់​ហើយ ដើម្បី​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន​។

​លោក ​សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​០១​ធ្នូ ឆ្នាំ​២០២០​នេះ​ថា ក្រោម​ការណែនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និង​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ បាន​ធ្វើ​ការ​ជួសជុល​ចំនួន​៥​ខ្សែ​រួចរាល់​ហើយ ដើម្បី​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន ក្នុង​នោះ​រួមមាន​៖ កំណាត់​ផ្លូវជាតិ​លេខ​៤ មុខ​សាលាក្ដី​ខ្មែរក្រហម ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ និង​ខណ្ឌ​កំបូល យើង​បាន​ជួសជុល​រួចរាល់​និង​ដាក់​ឲ្យ​ធ្វើ​ចរាចរ​តាំងពី​ចុងខែ​វិច្ឆិកា​មក​ម្ល៉េះ។ ​ចំណែក​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវ​ព្រៃ​ស និង​ផ្លូវ​លេខ ២០A ចាប់ពី​រង្វង់​មូល​កួរស្រូវ ក្នុង​សង្កាត់រ​លួ​ល សង្កាត់​ទៀន​សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ ដល់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​ ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ ដោយ​ទឹកជំនន់ កាលពី​ខែ​តុលា​យើង​ ក៏បាន​ជួសជុល​រួច និង​ដាក់​ឲ្យ​ចរាចរ​ជា​បណ្តោះអាសន្ន​ហើយ​ដែរ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​អាជ្ញាធរ​សង្កាត់​គង​ន​យ​ កំពុង​ញាប់​ដៃ​ស្ថាបនា​ផ្លូវ​បេតុង​ ជូន​ពលរដ្ឋ​ប្រើប្រាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម