Connect with us

ព័ត៌មានជាតិ

ផ្សារ​ច្បារអំពៅ​គម្រោង​៣ ​នឹង​រួចរាល់​ នៅ​ដើម​ឆ្នាំ​២០២១​នេះ

បានផុស

នៅ

​គម្រោង​ទី​៣​នៃ​សំណង់​ផ្សារ​ច្បារអំពៅ​ និង​សាងសង់​រួចរាល់​ នៅ​ដើម​ឆ្នាំ​២០២១​នេះ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោង​តាម​ប្រភព​ពី​លោក​ គួច ចំណាន ប្រធាន​គ្រប់គ្រង​ផ្សារ​ច្បារអំពៅ ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​នេះ​ថា ​គម្រោង​ទី​៣​នៃ​សំណង់​ផ្សារ​ច្បារអំពៅ​ នឹង​រួចរាល់​ នៅ​ដើម​ឆ្នាំ​២០២១​នេះ​ហើយ ខ​ណៈ​ដែល​គម្រោង​ទី​១​និង​ទី​២​ កំពុង​ត្រូវ​បាន​ដំណើរ​ការ​លក់​ជា​បន្តបន្ទាប់​ ដែល​គិត​មកដល់​ថ្ងៃនេះ​ជិត​១​ឆ្នាំ​។

​លោក​ប្រធាន​គ្រប់គ្រង​ផ្សារ​បន្ត​ថា​ ពេលនេះ​គម្រោង​៣​ គឺ​សាងសង់​ដំបូល​រួម​នឹង​សំយាប​បាន​រួចរាល់​ទាំងស្រុង​ នៅ​សល់​តែ​សាងសង់​តូប​ជូន​ដល់​អាជីវករ​ប៉ុណ្ណោះ​។ តាម​ប្រភព​ពី​អាជីវករ​ ដែល​បាន​ដាក់​លក់​ឥវ៉ាន់​ នៅ​គម្រោង​ទី​១​និង​ទី​២​ បាន​ប្រាប់​ថា ​ផ្សារ​ច្បារអំពៅ​ ដែល​ទើប​សាងសង់​រួច​នេះ​ គឺ​មាន​ខ្យល់​ចេញចូល​ត្រជាក់ ​ដោយ​ពុំ​ចាំបាច់​ដាក់​កង្ហារ​។​ ដោយឡែក​ដំបូល​ផ្សា រ​ក៏​មាន​កម្ពស់​ខ្ពស់​មិន​មាន​ចំហាយ​ក្តៅ​ដល់​ក្រោម​នោះ​ទេ​។ បងប្អូន​អាជីវករ ​បាន​សំដែង​នូវ​ក្តី​ត្រេកអរ​ព្រមទាំង​សម្តែង​ការ​អរគុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សម្តេច​បាន​ផ្តល់​ថវិកា​ផ្ទាល់​របស់​សម្តេច​ មក​ចំណាយ​លើ​ការសាងសង់​និង​សំណង់​ផ្សារ​ច្បារអំពៅ​បាន​ល្អ​ស្អាត​បែបនេះ​។

​គួរ​បញ្ជាក់​ថា​ ផ្សារ​ច្បារអំពៅ​មាន​ទីតាំង​ស្ថិតនៅ ​ក្នុង​ភូមិ​កណ្តា​ល សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​នគរបាល​​ ផ្អាក​ផាកពិន័យអ្នក​​ល្មើស​ច្បាប់ចរាចរណ៍ បណ្តោះអាសន្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម