ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ជំរុញឲ្យវិស័យឯកជន ចូលរួមលើកកម្ពស់ វិស័យទសចរណ៍
អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យវិស័យឯកជន ចូលរួមលើកកម្ពស់វិស័យទសចរណ៍ នៅក្នុងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរឡើងវិញ នាពេលខាងមុខនេះ។
ថ្លែងនៅក្នុងពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន” នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា វិស័យឯកជនត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីអភិវឌ្ឍន៍ទីក្រុងរបស់យើង ឲ្យបានស្អាតបៃតងសំដៅទាក់ទាញទេសចរណ៍ នៅពេលខាងមុខ។
លោកអភិបាលខេត្ត បានបន្តថា «ដូច្នេះវិស័យឯកជន ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបើកវិស័យទេសចរណ៍ខេត្តរបស់យើងឡើងវិញ និងបើកដំណើរការសេដ្ឋកិច្ចសង្គម នាពេលខាងមុខ»។

ជាមួយគ្នានេះដែរលោកអភិបាលខេត្តបានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចនិងទេសចរណ៍នៅក្នុងខេត្តព្រះសីហនុផងដែរ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាតារារះនាទិសនិរតី ក្នុងចំណោមខេត្ត ៤ ជាប់សមុទ្រ។
លោកអភិបាលខេត្ត បានបន្ថែមទៀតថា ខេត្តព្រះសីហនុ មានសក្តានុពលឆ្នេរសមុទ្រសស្អាត មានកោះរក្សាបាន នូវព្រៃធម្មជាតិទេសចរណ៍បៃតង។ មានផ្លូវទឹកក្នុងការដឹកជញ្ជូនទំនិញ និងទេសចរក្នុងក្របខ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា យើងមានកំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុ ក្នុងការនាំទំនិញចេញចូលប្រមាណ ៧០ភាគរយ នៃកំពង់ផែក្នុងប្រទេស។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីការដឹកជញ្ជូនតាមផ្លូវទឹក រងផលប៉ះពាល់ដោយកូវីដ-១៩ យ៉ាងណាក៏ដោយ ការដឹកជញ្ជូននៅកំពង់ផែរបស់យើង មិនមានការថយចុះទេ ក្នុងមួយថ្ងៃមានកុងតឺន័រចេញចូលប្រមាណ ១.៥០០កុងតឺន័រ ហើយនឹងអាចកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលបន្តអភិវឌ្ឍកំពង់ផែជាជំហ៊ានៗ អាចឲ្យនាវាមានជម្រៅទឹក ១៤.៥០ម៉ែត្រ ចូលចតបាននៅឆ្នាំ២០២៥ ដែលអាចធ្វើឲ្យតម្លៃដឹកជញ្ជូនមានការថយចុះ និងបន្តកសាងកំពង់ផែទឹកជ្រៅឲ្យវានាមានជម្រៅទឹក ១៨ម៉ែត្រ ចូលចតនៅឆ្នាំ២០២៨ ដែលមាននាវាប្រមាណ ៩០ភាគរយ នៅលើពិភពលោកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ធ្វើឲ្យតម្លៃដឹកជញ្ជូនកាន់តែចុះថោក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែក្នុងតំបន់។
លើសពីនេះទៀតខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ប្រវែង ៣.២០០ម៉ែត្រ បានពង្រីកសមត្ថភាពដឹកជញ្ជូន អាចឲ្យយន្តហោះប៊ូអ៊ីងធុនធំអាចចុះចតបាន។ ការសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២២ខាងមុខ ដែលជាសក្តានុពលគាំទ្រ ដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។
លោកអភិបាល បានបន្តទៀតថា រាជរដ្ឋាភិបាលបានដកកញ្ចប់ថវិកាជាតិ ១០០លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងព្រះសីហនុ និងគោលនយោបាយស្លឹកត្នោតខ្ចប់ស្ករត្នោត សាងសង់ផ្លូវ ៣៤ខ្សែ ដោយបំពាក់ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុបចរាចរ កាំមេរ៉ាសុវត្ថិភាព បន្ទប់ទឹកសាធារណៈ និងការដាំដើមឈើ ឲ្យមានបរិស្ថានបៃតងជាដើម។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ក្នុងបរិបទកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជួយសាងសង់មន្ទីរពិសោធន៍កូវីដ-១៩ នៅខេត្តព្រះសីហនុ ការបំពាក់ម៉ាស៊ីនផលិតអុកស៊ីសែន និងបន្តសាងសង់អគារតេជោព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានទំហំ ៣៣ម៉ែត្រx៩០ម៉ែត្រ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី