ព័ត៌មានជាតិ
ចុះផ្ទាល់ឧកញ៉ាឡេង ណាវ៉ាត្រា ដឹកនាំព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា ចែកអំណោយជូន ពលរដ្ឋ ខេត្តបន្ទាយមានជ័យ
បន្ទាប់ពីបានបរិច្ចាគថវិការ រហូតទៅដល់ ៦០ម៉ឺនដុល្លារតបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះ ដោយជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី១៩ ខែតុលា អតីតពលករខ្មែរធ្វើការនៅ ប្រទេសកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀង ក្នុងផលិតកម្មរបស់លោកចុះចែកអំណោយ ដោយផ្ទាល់ តែម្ដងនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
អំណោយ ដែលក្រុមគ្រួសារ Galaxy Navatra នាំអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះជំនន់ទឹកភ្លៀង មានអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ខេម នឹង កញ្ញា តន់ ច័ន្ទសីម៉ា ក៏គេឃើញ មានវត្តមាន ក្នុងពិធីនោះផងដែរ។

សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា គឺជាទឹកចិត្តជួយសង្គមពិតរបស់អតីតពលករ ខ្មែរធ្វើការនៅប្រទេសកូរ៉េរូបនេះ ចំពោះ បងប្អូនប្រជាពលរដ្ឋ ជួបគ្រោះជំនន់ទឹកភ្លៀងពិសេសនោះ គឺជាការចូលរួមចំណែកជួយសម្រួលដល់ជីវភាព ប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថាក្នុងតួលេខបង្ហាញ ដោយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា កាល ពី ពេល ថ្មីៗ នេះ សប្បុរស ជន ដែល បាន ចូល រួម ជួយ ប្រជាជនក្នុង គ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាន នៅក្នុងប្រទេសគិតត្រឹមម៉ោង 11:34 នាទីថ្ងៃត្រង់ថ្ងៃទី១៩ តុលា ២០២០ នេះថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងចំណោមឧកញ៉ាល្បី ៗ ដែលជាម្ចាស់ក្រុមហ៊ុន ជាច្រើនរូបបាន ចូល រួម បរិច្ចាគ ថវិកា គេ ឃើញ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នាយក ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បាន ចូល រួម បរិច្ចាគថវិកាជូន៦០ម៉ឺន ដុល្លារជាចំនួន ដែលច្រើនជាងគេខណៈ ដែលអ្នកដែលឈរលេខរៀងទី២ គឺឧកញ៉ា ហុង ពីវ និង ឧកញ៉ាចេញស៊ីបានចូលចំនួន ៥០ម៉ឺនដុល្លារ៕
ស៊ុន ហួត




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ