Connect with us

ព័ត៌មានជាតិ

អ្នកជំនាញផ្នែកចុងភៅកម្ពុជា​១៤៣នាក់ មាន​​ឈ្នោះ​​ក្នុង​បញ្ជីអ្នក​ជំនាញ​ទេសចរណ៍​អាស៊ាន

បានផុស

នៅ

អ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន១៤៣នាក់ ត្រូវបានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) និងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន (www.atprs.org)។ នេះបើតាមមន្ត្រីជំនាញនៃក្រសួងទេសចរណ៍។

លោក ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ានបានឱ្យដឹងថា ក្រសួងទេសចរណ៍បានសហការជាមួយផ្នែកឯកជន ក្រុមហ៊ុនថាលាស (Thalias) អង្គការ Assist វិទ្យាស្ថាន William Angliss ក្រោមការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិផ្នែកផលិតកម្មម្ហូបអាហារ (ចុងភៅ) នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលនេះ​បានរៀបចំឡើងតាមប្រព័ន្ធ Hybrid និងអនឡាញ។ ដោយឡែកសិក្ខាកាមដែលត្រូវវាយតម្លៃការសិក្សាពីមុន (RPL) គឺបានចូលរួមអនុវត្តជំនាញជាក់ស្តែង រួមមាន ការចម្អិនម្ហូបអាហារខ្មែរ និងបរទេស ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្រ្តីជំនាញ និងចុងភៅដែលមានបទពិសោធន៍ផងដែរ។

នាឱកាសនោះ លោករដ្ឋលេខាធិការបានលើកឡើងថា ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ តែការរៀបចំវគ្គបណ្តុះបណ្តាលរហូតបញ្ចប់ដោយជោគជ័យនាពេលនេះ គឺបានគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលខ្ជាប់ខ្ជួន ពោលគឺសិក្ខាកាមបានចាក់វ៉ាក់សាំងពេញលេញ និងដូសជំរុញរួចរាល់ ព្រមទាំងធ្វើតេស្តរហ័សជាប្រចាំ រក្សាគម្លាត បាញ់អាល់កុល និងពាក់ម៉ាស់ផងដែរ។

សិក្ខាកាមបានឆ្លងកាត់ការបណ្តុះបណ្តាលស្របតាមយន្តការ និងគរុកោសល្យអាស៊ាន ក្នុងក្របខណ្ឌនៃការអនុវត្តកិច្ចព្រៀមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) មានសមត្ថភាពពេញលេញ ឆ្លើយតបនឹងការត្រៀមបើកសកម្មភាពទេសចរណ៍ទូលំទូលាយឡើងវិញ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីវិបត្តិកូវីដ-១៩ ថមថយ។ លោកបន្ថែមថា ក្រសួងទេសចរណ៍បានចូលរួមចំណែកយ៉ាងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ តាមរយៈការដាក់ចុះអនុវត្តវិធានសុវត្ថិភាពតាមអាជីវកម្មទេសចរណ៍ វិធាននានាសម្រួលដល់អាជីវកម្មទេសចរណ៍ ការបណ្ដុះបណ្ដាល Upskilling / Reskilling ដល់អ្នកជំនាញទេសចរណ៍ ការរៀបចំ និងអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

លោក ទ្រី ឈីវ ឲ្យដឹងដែរថា សិក្ខាកាមជ័យលាភី ដែលទទួលបានវិញ្ញាបនបត្រមានចំនួន ១៤៣នាក់នោះ រួមមាន៖ គ្រូបង្គោលជាតិចំនួន២៦នាក់ អ្នកវាយតម្លៃបង្គោលជាតិចំនួន៣៨នាក់ និងសិក្ខាកាមដែលបានឆ្លងកាត់ការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន៧១នាក់។ សិក្ខាកាមទាំង១៤៣ នាក់នេះ បានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) ព្រមទាំងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org) ដែលអាចធ្វើការបម្លាស់ទីការងារក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម