ព័ត៌មានជាតិ
កម្ពុជា ត្រៀមរៀបចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ
កម្ពុជា បាននិងកំពុងត្រៀមរៀបចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងត្រូវរៀបចំឡើងនៅខែធ្នូ ឆ្នាំ ២០២១ និងវេទិកាទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងនាខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។

ការត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ ត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការត្រៀមអនុវត្តផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍សុវត្ថិភាព នាថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ការប្រជុំផ្សព្វផ្សាយការត្រៀមរៀបចំ «គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ក៏ស្របទៅនឹងយុទ្ធសាស្ត្រត្រៀមរៀបចំបើកទទួលទេសចរណ៍សុវត្ថិភាព (ចាកវ៉ាក់សាំង) នាពេលឆាប់ៗខាងមុខនេះផងដែរ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ការជ្រើសរើសយកក្រុងព្រះសីហនុ ជាទីកន្លែងរៀបចំព្រឹត្តិការណ៍ធំៗទាំងពីរនេះ ដោយហេតុថា ខេត្តនេះមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អ មានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរបរទេសផ្ទៃក្នុង ក៏បានប្រព្រឹត្តទៅលើសផែនការទៅទៀត គឺពិតជាប្រសើរខ្លាំងណាស់។

លោករដ្ឋមន្ត្រី បានបន្តថា ការរៀបចំត្រៀមខ្លួនទាំងអស់នេះ គឺជាផ្នែកមួយ នៃការត្រៀមលក្ខណៈសម្បត្តិឆ្លើយតបនឹងការបើកទទួលទេសចរណ៍សុវត្ថិភាព និងបៃតងឡើងវិញ។ ទាំងនេះក៏ជាការប្រកួតប្រជែង ការដាក់ចេញវិធានការសុវត្ថិភាពគឺជាកត្តាចម្បង។ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា «ប្រសិនបើយើងធ្វើបានល្អ នឹងទាក់ទាញភ្ញៀវកាន់តែច្រើន»។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញាថា នឹងខិតខំជំរុញការអនុវត្តស្តង់ដារបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាដល់ការរៀបចំព្រឹត្តិការណ៍ទាំងពីរខាងលើ ក៏ដូចជាការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលខាងមុខនេះ។
លោកអភិបាលខេត្ត បានស្នើជំរុញឲ្យមន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ ចូលរួមបណ្ដុះបណ្ដាលដល់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍លើវិធានសុវត្ថិភាពផ្សេង ពិសេស ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្តស្តង់ដារបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឲ្យបានហ្មត់ចត់ ដើម្បីធានាជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងនេះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ