ព័ត៌មានជាតិ
ទឹកជន់លិច ផ្អាកចរាចរណ៍បណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៩២
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៩២ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ បានបណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាពិសេសកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដល់បន្ទាយស្រមោច ឃុំមរកត ស្រុកជាំក្សាន្ត។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/243313678_1452550631794722_7540703592381056412_n-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/243650013_1452550811794704_8145624219736269245_n-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/10/243581284_1452550668461385_2280439471100930317_n-1024x768.jpg)
យោងតាមស្ថានភាពផ្លូវ មន្ទីរសាធារណការ និងដឹកជូនខេត្តព្រះវិហារប្រកាសធ្វើការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នចំពោះ យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពី ឃុំកំពង់ស្រឡៅ មួយ ស្រុកឆែប ដល់ ឃុំមរកត(បន្ទាយស្រមោច) ស្រុកជាំក្សាន្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ស្ពាន កុំអោយមានការបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព។
ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញដោយរថយន្តធុនធំទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ស្ពាន ប្រើប្រាស់បានយូរអង្វែង៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?