ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ ប្រកាសផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៩២ ក្រោយពីជន់លិចដោយជំនន់ទឹកភ្លៀង
ព្រះវិហារ ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានប្រកាសពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៩២ ដោយចាប់ពី ឃុំកំពង់ស្រឡៅមួយស្រុកឆែប ដល់បន្ទាយស្រមោច ឃុំមរកត ស្រុកជាំក្សាន្ត ក្រោយពីជន់លិចដោយទឹកភ្លៀង និងដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យមានការបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព»។

នេះបើយោងតាមសេចក្តីជូនដំណឹង ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូន ប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញដោយរថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៩២ មេត្តាជ្រាបថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃ បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង លិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ជាពិសេសកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពី ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ដល់ បន្ទាយស្រមោច ឃុំមរកត ស្រុកជាំក្សាន្ត។
យោងតាមស្ថានភាពផ្លូវដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជូនខេត្តព្រះវិហារ សូមធ្វើការផ្អាកចរាចរណ៍ ជាបណ្ដោះអាសន្នចំពោះ យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពី ឃុំកំពង់ស្រឡៅ មួយ ស្រុកឆែប ដល់ ឃុំមរកត(បន្ទាយស្រមោច) ស្រុកជាំក្សាន្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹង សារជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ ស្ពាន កុំអោយមានការបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញដោយរថយន្តធុនធំទាំងអស់ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង ៕
ដោយ ៖ ស្រីរ័ត្ន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ