ព័ត៌មានជាតិ
រដ្ឋាករស្វយ័តផ្សារធំថ្មី សហការជាមួយក្រុមសង្គ្រោះ៧១១ បាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារ ដើម្បីទប់ស្កាត់ជំងឺកូវីដ
អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណេៈអភិបាលរាជធានីភ្នំពេញ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី កាលពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋាករស្វយ័តផ្សារធំថ្មីសហការជាមួយក្រុមសង្គ្រោះបន្ទាន់៧១១ បានធ្វើសកម្មភាពបាញ់ថ្នាំងសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលនូវឡើយ។
លោកស្រី ប៉ុន ដានី បានបញ្ជាក់អោយដឹងថា នាថ្ងៃសៅរ៍ ១១រោច ខែ ភទ្របទឆ្នាំ ឆ្លូវ ត្រី ស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទីល្ងាច រដ្ឋាករស្វយ័តផ្សារធំថ្មីបានសហការជាមួយក្រុមសង្គ្រោះបន្ទាន់៧១១ ចំនួន៨នាក់ មានម៉ាស៊ីនបាញ់ថ្នាំចំនួន៤គ្រឿង បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារធំថ្មី ហើយសកម្មភាពនេះ បានបញ្ចប់នៅវេលាម៉ោង៥និង០០នាទី ។
ការបាញ់ថ្នាំសម្លាប់មេរោគនេះ ជាការយកចិត្តទុកដាក់មួយរបស់រដ្ឋាករស្វយ័តផ្សារធំថ្មី ក្រៅពីវិធានជាច្រើនទៀតដែលបាននឹងកំពុងអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព