ព័ត៌មានជាតិ
កម្ពស់ទឹកឡើងខ្លាំង អាជ្ញាធរបិទចរាចរណ៍លើផ្លូវឆ្លងកាត់ស្ពានលំផាត់បណ្ដោះអាសន្ន
អាជ្ញាធរស្រុកកំរៀងបានធ្វើការបិទកំណាត់ផ្លូវមួយកន្លែងជាបណ្តោះអាសន្ន ដោយសារតែទឹកជំនន់បានហូរកាត់ប្រវែងប្រហែល ១០០ម៉ែត្រ និងកម្ពស់ទឹកបានហូរនៅពីលើស្ពានជាង ១ម៉ែត្រ ពោលគឺលិចពីលើបង្កាន់ដៃស្ពានតែម្តង។

កាលពីអំឡុងដើមខែកញ្ញា កន្លងទៅថ្មីៗនេះ ក្បាលស្ពានលំផាត់ម្ខាង ត្រូវបានទឹកជំនន់ហូរច្រោះដាច់ម្តងរួចមកហើយ បង្កឱ្យមានការស្ទះចរាចរណ៍មិនអាចឆ្លងកាត់បាន ដែលស្ពាននេះគឺឆ្លងកាត់អូរដារ បែកចេញពីផ្លូវជាតិលេខ ៥៧បេ ត្រង់ចំណុចភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានភ្ជាប់ទៅកាន់ភូមិសំរោង និងភូមិតាំងយូ។

លុះនៅព្រឹកថ្ងៃទី៣ តុលា នេះ ទឹកជំនន់ដែលបានធ្លាក់មកពីអូរព្រំដែនថៃ តាមអូរដារ បានលិចស្ពាន និងកំណាត់ផ្លូវសងខាងស្ពានសរុបជិត ១០០ម៉ែត្រ ដែលតម្រូវឱ្យអាជ្ញាធរចុះបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន រង់ចាំទឹកស្រកវិញ៕


អត្ថបទ៖ សោ និយមរ័ត្ន
ចុចអាន៖ បន្តកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ក្នុងស្រុកគិរីវង់៤ទីតាំងបន្ថែមទៀត
ចុចអាន៖ ខេត្តព្រះសីហនុបើកបន្ទប់ទឹកសាធារណៈ៦ទីតាំងទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ