Connect with us

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់វីដេអូចំណេះដឹងហិរញ្ញវត្ថុទាំង៩ និងមគ្គុទ្ទេសក៍ហិរញ្ញវត្ថុ​

បានផុស

នៅ

នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក្រុមហ៊ុន​វី​ង ក្រុមហ៊ុន​ប៊ូ​ស​ខេ​ភី​ថ​ល ក្រុមហ៊ុន ស៊ី​អ៊ី​ន​វេស​មិន និងក្រុម​សន្សំ​ប្រាក់​នារី បាន​«​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វីដេអូ​ចំណេះដឹង​ហិរញ្ញវត្ថុ​ទាំង៩ និង​ម​គ្គុ​ទេ្ទ​សក៍​ហិរញ្ញវត្ថុ​»​ ដើម្បី​ផ្តល់​ធនធាន​ទាំងនេះ​ដល់ អង្គភាព​ពាក់ព័ន្ធ​ក៏ដូចជា​អង្គការក្រៅរដ្ឋាភិបាល ​និង​សហគ្រិន​ស្ត្រី​វ័យក្មេង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​កម្ពុជា​បាន​អះអាងថា ធនាគារជាតិ​នៃ​កម្ពុជា​បាន នឹងកំពុង​រួមចំណែក​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុដល់សាធារណជន​ពិសេស​សម្រាប់​ស្ដ្រី និង សហគ្រិន​ស្ដ្រី​កម្ពុជា​ដោយបាន​សហការ​ជាមួយក្រសួង​អប់រំយុវជន និងកីឡា ក្នុងការ​អនុវត្តគ​ម្រោ​ង​ដាក់​បញ្ចូល​ចំណេះដឹងហិរញ្ញវត្ថុ​ក្នុង​កម្មវិធីសិក្សា​ចំណេះដឹង​ទូទៅ ចាប់ពី​កម្រិត​បឋមសិក្សា​ដល់​មធ្យមសិក្សា​ទុតិ​ភូមិ ព្រមទាំង​បាន​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី លើកកម្ពស់​ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ស្ដ្រី​និង​ស្ដ្រី​ក្នុង​សហគ្រិនភាព បាន​សហការ​ជាមួយ​គណកម្មាធិការ អង្ក​ការ​សហប្រជាជាតិ ផ្នែក​សេដ្ឋកិច្ច​សង្គម​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ដើម្បី អនុវត្តន៍​គម្រោងការ​ជំរុញ សហគ្រិនភាព​របស់​ស្ដ្រី ដោយបាន​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​ស្ដ្រី​និង​សហគ្រិន​ស្ដ្រី ដើម្បី​បង្កើន​ការយល់ដឹង​លទ្ធភាព​បង្កើន​ការទទួល បាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បាន​សហការ​ជាមួយ​មូលនិធិ​អភិវឌ្ឍន៍​មូលធន របស់​អង្ក​ការ​សហប្រជាជាតិ​ដើម្បី​ប្រមូល​ទិន្នន័យ សម្រាប់​ធ្វើជា​សូចនាករ​មូល ដ្ឋា​ន​ក្នុងការ​អនុវត្តន៍​ការទទួលបាន​ការប្រើប្រាស់​និង​គុណភាព​សេវា​ហិរញ្ញវត្ថុ​របស់​អ្នកប្រើប្រាស់ តាមរយៈ​ការសិក្សា​លើ​ផ្នែក​ផ្គត់ផ្គង់​និង​ផ្នែក​តម្រូវការ​ព្រមទាំង​បាន​សហ ការ​ជាមួយ​សហព័ន្ធ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ជំរុញ​កម្រិត​បរិ​យាបន្ន​ហិរញ្ញវត្ថុ​និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម​។​

លោកស្រី ជា សិរី បាន​បន្ថែមថា​ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​យន្ដការ​នានា​ជាច្រើន​ទៀត​ដើម្បី​លើកកម្ពស់​កម្រិត​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក៏ដូចជា​ការ បង្កើត​វិ​ដេ​អូ​អប់រំ​នានា​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ ចង់ក្រង​ឯកសា​នានា ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​គេហ ទំព័រ​ផ្លូវការ របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​តាម​ទូ​រទូ​ស្សន៍ វិទ្យុ​នានា​ជាដើម​។​

លោកស្រី​បញ្ជាក់ថា​តម្រូវការ​ជាក់ស្ដែង​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​ក្នុង​អាជីវកម្ម​មិន​ត្រឹម​ទទួលបាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឡើយ​តែ​ជា​ដំណើរការ​ពេញលេញ នៃ​ការទទួលបាន​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាព​ប្រសិទ្ធិភាព​និង​ភាពឈ្លាសវៃ​ស្រប់តាម​ប្រភេទ​នៃ​សេវា​ដែល​សមស្រប​ដោយ​ទម្រង់​អាជីវកម្ម​កម្រិត នៃ​ការអភិវឌ្ឍន៍​ទម្រង់​នៃ​តម្រូវការ​បរិបទ​នៃ​អាជីវកម្ម​ពិសេស​ការទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​។ វីដេអូ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​ម​គ្គុ​ទេស ហិរញ្ញវត្ថុ​នេះ​នឹង ផ្តល់​ជា​មាគ៌ា ដល់​សារ​ធារ​ណ​ជន​ទូទៅ អ្នកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​ជាពិសេស​សហគ្រិន​ស្ត្រី​វ័យក្មេង ឱ្យ​យល់ដឹង​ពី​ដំណើរការ​ពេញលេញ​នៃ​ការទទួលបាន​និង​ប្រើ ប្រាស់​សេវា​ហិញ្ញ​វត្ថុ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ភាព​វៃឆ្លាត ៕

អត្ថបទ៖ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម