Connect with us

ព័ត៌មានជាតិ

វិថីរុក្ខាពិសិដ្ឋ ប្រវែង ៣,៥០០ម៉ែត្រ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ត្រូវបានសម្ពោធឱ្យប្រើប្រាស់​

បានផុស

នៅ

ដោយ​ស្របតាម​ផែនការអភិវឌ្ឍន៍​រយៈ​ពេល៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល របស់​រដ្ឋបាលខេត្ត កាលពី​រសៀល​ថ្ងៃ​២៩ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​លោកជំទាវ ស ម៉ា​លីដា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការវិថី​រុក្ខា​ពិសិដ្ឋ លេខ ១៣៣៤E ប្រវែង ៣,៥០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ស្ថិតនៅ​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ដោយមាន​ការចូលរួម​និង​សាទរ​ពី​សំណាក ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយ៍ តំណាង​កងកម្លាំង​ទាំងបី អាជ្ញាធរ​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ -​ភូមិ មន្ត្រី​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​នាឱកាស​នោះឯកឧត្តម សោម ពិសិដ្ឋ បាន​សម្តែង​នូវ​ក្តី​រីករាយ​ជាមួយ​បងប្អូន​ប្រជាពល​រដ្ឋ​នៅក្នុង​ខេត្ត​កែប​ទាំងមូល​ដែល​ទទួលបាន​សមិទ្ធផល​ថ្មីៗ​ជា​បន្ត​បន្ទាប់ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែ​គិតគូ​ពី​តម្រូវការ​ចំ​បាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហេតុនេះ​ទើប សម្តេច​តេ​ជោ ហ៊ុន សែន ខិតខំ​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សំដៅ​ប្រែក្លាយ​ពី​ទីជនបទ ត​ភ្ជាប់​ទៅកាន់​ទីប្រជុំជន ។​

ដោយឡែក វិថី​រុក្ខា​ពិសិដ្ឋ លេខ​១៣៣៤E ត្រូវបាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣៣ ទៅ​ផ្លូវជាតិ​លេខ​៣៣A ជា​ផ្លូវ​ដ៏​សំខាន់​របស់​ខេត្ត ដែល​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ និង​ការដឹកជញ្ជូន​ផលិតផល​-​កសិផល​គ្រប់​ប្រភេទ​។​

ឯកឧត្តម ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់រ​ដ្ឋ​បាល​ក្រុង ជាពិសេសក្រុម​ប្រឹក្សា​ក្រុង គណៈ​អភិបាល​ក្រុងកែប ក្រុមប្រឹក្សា​សង្កាត់ និង​ក្រុមការងារ​ទាំងអស់ ក្នុងការ​សម្របសម្រួល​ដោះស្រាយ​ផលប៉ះពាល់ និង​ឈានដល់​ការ​អភិវឌ្ឃន៍​គម្រោង​ទទួលបាន​ជោគជ័យ​សម្រាប់ សេដ្ឋកិច្ច សង្គម និង​ផលប្រយោជន៍​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

ជាមួយនេះឯកឧត្តមបាន​ក្រើ​ន​រំលឹក ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក និង​កងកម្លាំង​ទាំងបី ដោយ​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃ​បញ្ចប់​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ត្រូវ​ចាត់វិធានការ​រឹតបន្តឹង​ឡើងវិញ​នៅតាម​គោលដៅ​ដែល​បាន​អនុវត្ត​កន្លងមក​។

ជាទី​ចុងក្រោយ ឯកឧត្តម សោម ពិសិដ្ឋ ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការទាំង​អស់ ក្រោយពី​ទទួលបាន​ផ្លូវ​មួយ​ខ្សែ​នេះហើយ សូម​ចូលរួម​ថែរក្សាដាំ​ដើមឈើ និង​ប្រើប្រាស់​ផ្លូវ​នេះ ឲ្យ​មាន​ប្រយោជន៍ ពិសេស​នៅ​រាល់ពេល​ធ្វើដំណើរ ត្រូវគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ជៀសវៀង​គ្រោះថ្នាក់​ដោយ​យថាហេតុ បង្ក​ឲ្យ​ប៉ះពាល់​អាយុជីវិត និង​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៨ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម