ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី១ធ្នូនេះមានមនុស្សស្លាប់ដោយសារពុលស្រាសនៅកំពង់ឆ្នាំងកើនឡើងដល់៨នាក់ហើយ
លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី០១ធ្នូនេះថាគិតត្រឹមថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង១១ថ្ងៃត្រង់នេះមានករណីសង្ស័យពុស្រាសនៅឃុំខ្លុងពពកស្រុកទឹកផុសខេត្តកំពង់ឆ្នាំងសរុបចំនួន១៣១នាក់ ស្រី ៦នាក់បណ្តាលឲ្យមនុស្សស្លាប់៨នាក់និងជាសះស្បើយចំនួន១១៧នាក់។
លោកបានបន្តថាករណីស្លាប់៨នាក់នេះនាក់ស្លាប់នៅមនី្ទរពេទ្យខេត្ត២នាក់ ស្លាប់ពេលបញ្ជូន២នាក់ ស្លាប់នៅផ្ទះ២នាក់ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ១នាក់និងស្លាប់ពេលមកដល់មណ្ឌលសុខភាព១នាក់។ តាមលទ្ឋផលនៃការវិភាគបានបង្ហាញថាស្រាសដែលអ្នករងគ្រោះបានពិសារនោះមានកំហាប់ មេតាណុលខ្ពស់ ១៤.៧%Vol ខណៈកំរិតមិនពុលមានត្រឹមតែ០,១០% Volប៉ុណ្ណោះ។

លោកបានបន្ថែមថាបច្ចុប្បន្ននេះនៅសល់អ្នករងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តចំនួន ៤នាក់និងសម្រាកនៅពេទ្យកាល់ម៉ែត្រចំនួន៣នាក់ ។ គួរបញ្ចាក់ថាករណីសង្ស័យពុលស្រា សនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនៅបេលដែលប្រជាពលរដ្ឋបាននាំគ្នាមកចូលរួមកំដរបុណ្យសពក្នុងភូមិ ។
ក្រសួងសុខាភិបាលបានចាត់វិធានការបន្ទាន់ដោយហាមការផឹកស្រាស និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រាស ជា បន្ទាន់និងបន្តអប់រំសុខភាពដល់ប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។ ពាក់ព័ន្ធករណីនេះដែររដ្ឋបាលខេត្តកំពង់ឆ្នាំងបានចាត់ការដកស្រាសបានជាង៥២០០លីត្រ៕
សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី