ព័ត៌មានជាតិ
សេវាឯកជន ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដំបូងគេ នៅសៀមរាប ចាប់ផ្ដើមទទួលអ្នកជំងឺ
សណ្ឋាគារមួយ ឈ្មោះ ឡូទុសប្លង្គ ក្នុងខេត្តសៀមរាប ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យទទួលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតសម្រាលដំបូងគេ ដើម្បីឱ្យអ្នកជំងឺមានភាពងាយស្រួល និងមានទំនុកចិត្ត ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជាជាបន្ដបន្តាប់។

លោក រី រ៉ូប៊ែតូ នាយកគ្រប់គ្រងសណ្ឋាគារឡូទុសប្លង្គ រីសត ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានឱ្យដឹងនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២១នេះថា ការបើកសេវាព្យាបាលឯកជនសម្រាប់អ្នកជំងឺកូវីដ១៩នេះ បានធ្វើឡើងតាំងពីថ្ងៃទី ២៥ ខែកញ្ញា ដែលមកដល់ពេលនេះ មានអ្នកជំងឺទៅសម្រាកព្យាបាលចំនួន ១៥ នាក់ហើយ ដែលក្នុងនោះមានទាំងជនជាតិខ្មែរ ថៃ ចិន ជាដើម ហើយ។
លោកបាបន្ដថា កន្លែងព្យាបាលឯកជននេះ បានព្យាបាលអ្នកជំងឺស្រាលចំនួន ៥ នាក់ បានជាសះស្បើយ ដោយប្រើការព្យាបាលក្នុងរយៈពេល ១៤ថ្ងៃតែប៉ុណ្ណោះ។

លោកបន្ដថា សេវាព្យាលជំងឺកូវីដ១៩ ប្រភេទស្រាលនេះ មានក្រុមគ្រូពេទ្យផ្នែកជំងឺឆ្លងមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ដោយពួកគាត់បានបញ្ចប់ការសិក្សានៅក្រៅប្រទេស។
ជាមួយគ្នានោះ ការព្យាបាល ក៍មានការយកចិត្ដទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យផងដែរ ដូចជាបន្ទប់មានផាសុកភាព មានខ្យល់ចេញចូលល្អ មានកន្លែងហាត់ប្រាណ ផ្ដល់អាហារហូបចុកគ្រប់គ្រាន់ ហើយក្រុមគ្រូពេទ្យបំរើយ៉ាងដិតដល់បំោផុត។ក្រោយពីព្យាបាលជាសះស្បើយ ក្រុមគ្រូពេទ្យចេញលិខិតបញ្ជាក់ត្រឹមត្រូវពីមន្ទីរសុខាភិបាលក៍ដូចជាក្រសួងសុខាភិបាលផង។

លោក រី រ៉ូប៊ែតូ មានប្រសាសន៍បន្ដថា ការបើកសេវាឯកជនេះ គឺធ្វើឡើងតាមការណែនាំពីរាជរដ្ឋាល សម្រាប់អ្នកមានលទ្ធភាពព្យាបាលលើសេវាឯកជន ក្នុងគោលបំណងជួយសម្រួលដល់មន្ទីរពេទ្យរដ្ឋ និងសម្រួលដល់អ្នកជំងឺឱ្យមានភាពងាយស្រួល។កន្លែងព្យាបាលនេះ មានក្រុមគ្រូពេទ្យបំរើការងារនេះចំនួន០៦នាក់ក ក្នុងការព្យាបាល គិតជាកញ្ចប់ៗ ដោយក្នុងមួយកញ្ចប់ក្នុងតំលៃជាង២ពាន់ដុល្លាដល់ជាសះស្បើយ។

លោកថា រាជរដ្ឋាភិបាលបានអនុញ្ញាតិឱ្យបើកន្លែងព្យាបាលនេះ មានរយៈពេល២ឆ្នាំ។ទីតាំងសេវាឯកជនលើការព្យាបាលជំងឹកូវីដ១៩ ស្ថិតនៅក្នុងសណ្ឋាគារឡូទុសប្លង្គ រីសត តាមបណ្ដោផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ដសៀមរាប ដែលមានចំនួន៩០បន្ទាប់៕
អត្ថបទៈ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ