Connect with us

ព័ត៌មានជាតិ

រំលោភ​៤​ខែ​មក​ហើយ ទើប​ចាប់​ជន​សង្ស័យ​បាន

បានផុស

នៅ

​ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ​បានសម្រេច​ ហើយ​បាន​រត់​គេច​ខ្លួន​បាត់​៤​ខែ តែ​ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។ ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​ នៅ​វេលា​ម៉ោង​១៩​និង​៤៩​នាទី កាលពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុង​ភូមិ​ចាយ ឃុំ​ញ៉ា ស្រុក​អណ្តូង​មាស​។​

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ញ៉ា​ង ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​​កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២០​ កន្លងទៅ​នៅវេលា​ម៉ោង​១៧​និង​៣០​នាទី ជនរងគ្រោះ​មានឈ្មោះ ស​. យ អាយុ​២៧​ឆ្នាំ ជន​ជាតិ​ច្រាយ មុខរបរ​កសិករ ក្រោយពី​រំលោភ​រួច​ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​តែ​ម្តង​។​

​របាយការណ៍​បាន​បញ្ជាក់​ថា ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ចម្ការ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ចាយ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​។ ជនសង្ស័យ​ឈ្មោះ ក្លាន អេ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ​។ បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​ទុក​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​និង​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

អត្ថបទ៖ អ៊ុច សា​វុ​ទ្ធ

សូមចុចអាន៖ ​នគរបាល​​ ផ្អាក​ផាកពិន័យអ្នក​​ល្មើស​ច្បាប់ចរាចរណ៍ បណ្តោះអាសន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

សន្តិសុខសង្គម៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២២ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ១១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម