Connect with us

ព័ត៌មានជាតិ

មនុស្ស ៣ នាក់ស្លាប់ក្នុងថ្ងៃតែមួយ នៅស្រុក ៣ ផ្សេងគ្នា ដោយសារលង់ទឹក

បានផុស

នៅ

មនុស្សចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងថ្ងៃតែមួយ ដោយសារលង់ទឹក នៅស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរស្រុកមង្គលបូរី បានឱ្យដឹងថា ករណីទី ១ ក្មេងស្រី អាយុ ១១ ឆ្នាំ រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានលង់ទឹកស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលមូលដ្ឋានបញ្ជាក់ឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នា ទៅលេងទឹកប្រឡាយដែលមានជម្រៅជ្រៅ ខាងកើតភូមិចម្ងាយពីភូមិ១.០០០មែត្របណ្តាលឲ្យលង់ស្លាប់។

ករណីទី២ នៅក្រុងប៉ោយប៉ែត តាមការឲ្យដឹងពីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថានៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៣ខែតុលា ឆ្នាំ២០២១ មានបុរស១នាក់ ឈ្មោះសុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានបើកទូកទៅនេសាទត្រីនៅក្នុងតំបន់បឹងអូខៃដន ពីរនាក់កូនប្រុស អាយុ១៣ឆ្នាំពេលនោះ ជនរងគ្រោះបើកទូកជ្រុលទៅបុកច្រាំង បណ្តាលឲ្យឪពុកធ្លាក់ពីលើទូកហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។

បន្ទាប់មកកម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែត ចំនួន ១០ នាក់ បានរុករកជាច្រើនម៉ោងទើបប្រទះឃើញសព។
ចំណែក ករណីទី៣ នៅស្រុកភ្នំស្រុក តាមការឲ្យដឹងពីនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅវេលាម៉ោង៦​និង​៤០​នាទីយប់ ថ្ងៃទី ៣ ខែតុលាឆ្នាំ២០២១ នេះមានបុរសម្នាក់ឈ្មោះ អឿន រិន អាយុ ២៣ឆ្នាំ រស់នៅ ភូមិ កន្ទួត សង្កាតភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទៅដាក់បង្កៃស្ទូចត្រី នៅចំណុចលូបួនជ្រុង ខាងកើតភូមិគោករំចេក ចំងាយ១,៣០០ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ តាមការឲ្យដឹងពីអ្នកទៅដាក់បង្កៃជាមួយគ្នាប្រាប់ថា ក្រោយពីបុរសរងគ្រោះ បានដាក់បង្កៃស្ទូចត្រីរួច ក៏ដើរមកលាងជើង លាងដៃ នៅខាងមុខលូស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងលូទឹកកំពុងហូរខ្លាំង និងបានស្រែកឲ្យជួយតែជួយមិនទាន់ដោយសារតែទឹកហូរខ្លាំងបណ្តាលឲ្យជនរងគ្រោះថប់ដង្ហើមស្លាប់នៅកន្លែងកើតហេតុ។

ករណីជនរងគ្រោះស្លាប់ទាំង៣នាក់ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យកោលសល្យវិច្ច័យរួច បានប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណីអស់ហើយផងដែរ៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ១២ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ១៣ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៨ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម