ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ចុះកាត់ក្រីដើមឈើ ដែលមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ នៅបរិវេណប្រាសាទក្រវ៉ាន់
ក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ ចំពោះដើមឈើចំនួន១៦ ដើម ដែលមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទក្រវ៉ាន់ ហើយការងារនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទក្រវ៉ាន់ផង។

តាមព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមអំពិលងាប់១ដើម និងពុទ្រា៣ដើម (ផ្កាមានក្លិនស្អុយ)។ ចំណែកឯដើមឈើ ដែលបានកាត់ក្រីមែក១២ ដើម រួមមាន ឈើទាល១០ដើម អង្កាញ់១ដើម និងត្រាងអោបចំបក់១ដើម ដែលមានមែកសាខាច្រើន ដុះក្បែរប្រាសាទ និងផ្លូវចូលប្រាសាទ ត្រូវបានកាត់ក្រី៣៧ មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕





អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី