ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ បង្ហាញតំបន់ទេសចរណ៍គោលដៅរបស់កម្ពុជា និងក្នុងឱកាសបុណ្យភ្ជុំ
តាំងពីចុងសប្តាហ៍នេះ ប្រជាពលរដ្ឋមួយចំនួន និងកម្មករ កម្មការីនៅរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតតាមបណ្ដាខេត្ត ហើយអាចបន្តស្នាក់នៅរហូតដល់ចុងសប្តាហ៍ក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ដោយសារថ្ងៃឈប់សម្រាកអាចនឹងមានរយៈពេលវែងរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ។

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែតុលានេះថា មកដល់បច្ចុប្បន្ន តំបន់គោលដៅទេសចរណ៍របស់កម្ពុជា មានភាពទូលំទូលាយ គឺតាំងពីមុន និងកំឡុងពេលវិបត្តិកូវីដ-១៩ មានដូចជានៅខេត្តកំពង់ស្ពឺ មានខ្នងផ្សារ មាននៅតំបន់នៅខេត្តពោធិ៍សាត់បាត់ដំបង។

លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍បន្តថា៖ “ជាងនេះទៅទៀតទីកន្លែងទេសចរណ៍គោលដៅអាចមានទៅដល់តំបន់ឆ្នេរ ព្រោះតំបន់ឆ្នេរយើងបានធ្វើហេដ្ឋារចនាសម្ព័ន្ធបានល្អ មានដូចជាខេត្តព្រះសីហនុ ខេត្តកែប ដែលខេត្តកែប យើងឃើញមានមនុស្សទៅច្រើន ព្រោះតួលេខចុងសប្ដាហ៍ឃើញថា ខេត្តកែបមានកំណើនទេសចរ ឯខេត្តព្រះសីហនុមានកំណើន។ ជាមួយគ្នានេះ ខេត្តមណ្ឌលគិរី ក៏ជាគោលដៅទេសចរណ៍សំខាន់”។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ខាងលើ មានប្រសាសន៍បន្ថែមថា ខេត្តសៀមរាបនៅតែជាតំបន់គោលដៅ គ្រាន់តែខេត្តសៀមរាបស្ថិតក្នុងដំណាក់ការពិចារណានៃការគ្រប់គ្រង ម៉្យាងខេត្តសៀមរាបកំពុងធ្វើហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ដោយខេត្តសៀមរាបនៅតែជាគោលដៅដែលទាំងអស់គ្នាមិនអាចភ្លេចខេត្តសៀមរាបបាន ព្រោះជាទីកន្លែងដើមកំណើតវប្បធម៌ខ្មែរ និងដើមកំណើតនៃការទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។

លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍បញ្ជាក់ថា៖ “សៀមរាប ខ្ញុំគិតថា បើមានការគ្រប់គ្រងបានល្អ ក្នុងរយៈពេល១ខែ ឬ២ ៣សប្ដាហ៍ទៀត ខេត្តសៀមរាបនឹងមានឱកាសទទួលភ្ញៀវក្នុងស្រុកបាន ព្រោះបច្ចុប្បន្នសៀមរាបកំពុងប្រែតំបន់ហានិភ័យជំងឺកូវីដ-១៩ ពីពណ៌ក្រហម មកពណ៌លឿងទុំបានមួយចំនួនធំហើយ ក្រោមការដឹកនាំពីអភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធដែលបានរៀបចំយុទ្ធសាស្ត្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។
គួរបញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា ពីថ្ងៃទី០២-០៣ ខែតុលានេះ មានចំនួន ១១៦,៨១៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១១៣,៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,៩៦៣ នាក់។ តួលេខនេះបន្តកើនឡើងប្រមាណ ១៤.៤៦,% ធៀបនឹងសប្តាហ៍កន្លងមក។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ២៥,៩៣៤ នាក់ ខេត្តកំពត ២៤,៧៣២ នាក់ ខេត្តព្រះសីហនុ ១៥,១៧២ នាក់ ខេត្តកែប ៩,២៦៦ នាក់ ខេត្តបាត់ដំបង ៦,៧៥២ នាក់ ខេត្តកណ្តាល ៤,៦១៦ នាក់ ខេត្តពោធិ៍សាត់ ៤,៥៧៩ នាក់ ខេត្តមណ្ឌលគិរី ៤,២៤៩ នាក់។

រដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ បានបង្កើនសហការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) ទៅដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ពិសេសសេវាស្នាក់នៅ ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌ និងការឈប់សម្រាក់របស់មន្ត្រីរាជការ បុគ្គលិកឯកជននឹងខិតជិតមកដល់ចាប់ពីថ្ងៃអង្គារ ស្អែកនេះដល់ថ្ងៃព្រហស្បតិ៍ ទន្ទឹមពេលតាមកន្លែងការងារឯកជនខ្លះអាចឈប់បន្តរហូតដល់ថ្ងៃអាទិត្យតែម្ដង៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត