Connect with us

ព័ត៌មានជាតិ

បុគ្គលឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាល តាំងពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២០មកម្លេះ

បានផុស

នៅ

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ​២០​២១​នេះ បានចេញសេចក្ដីបំភ្លឺ​ ពាក់ព័ន្ធនឹងបុគ្កល​ឈ្មោះ កែវ រដ្ឋវិទ្យា ដែលបានខំមិន​ និងផុសព័ត៌មានមិនពិត ​នៅលើបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យសាធារណជនមានការយល់ច្រឡំ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ​ក្រោយពីមានទំនាស់​ និងបង្កបញ្ហានៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ​ ឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានយកមកអនុវត្ដវិន័យនៅការិយាល័យបុគ្គលិក ហើយបានផ្ទេរភារកិច្ចមកបម្រើការងារ នៅការិយាល័យប្រឆាំងគ្រឿងញៀន នៅខែមីនា ឆ្នាំ២០១៩។

រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឈ្មោះ កែវ រដ្ឋវិទ្យា បានទៅធ្វើសកម្មភាពបាញ់បោះសេរី បណ្តាលឲ្យត្រូវមនុស្សម្នាក់រងរបួសធ្ងន់នៅផ្សារសូរិយាម៉ល ដោយគ្មានបទបញ្ជាពីអង្គភាពឡើយ​។ បន្ទាប់មកបុគ្គលនេះ បានរត់គេច ទៅលាក់ខ្លួននៅខេត្ដកំពត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនយកមកអនុវត្ដតាមនីតិវិធី​ និងបញ្ជូនទៅតុលាការ​ ដែលមានដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥២៧២ ដ.ឃ.ដ ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ​។

ដោយមានកំហុសធ្ងន់ធ្ងរ​ ឈ្មោះ​ កែវ រដ្ឋវិទ្យា ត្រូវបានក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ​  តាមប្រកាសលេខ ២៧០៦ ប្រក ចុះថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០ ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា បុគ្គលឈ្មោះ​ កែវ​ រដ្ឋវិទ្យា​ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ​តាំងពីថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០​ តែបុគ្គលនេះនៅតែផុសផ្សព្វផ្សាយព័ត៌មានមិនពិត​ ល្មើសច្បាប់​ និងបានលួចក្លែងបន្លំ ធ្វើកាតក្លែងក្លាយ​របស់នគរបាលជាតិ សម្រាប់ប្រើប្រាស់ក្នុងគោលបំណងអាក្រក់អ្វីមួយ​ ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កំពុងតែស្វែងរកបុគ្គលរូបនេះ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម