Connect with us

ព័ត៌មានជាតិ

ការស្លាប់និង​ឆ្លងធ្ងន់ធ្ងរ ក្នុងចំណោមពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំង

បានផុស

នៅ

អាជ្ញាធរ​សុខាភិបាល បាន​ចេញសេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់ខេត្ត​ក្រុង​ បន្តផ្សព្វផ្សាយ​និង​ខិតខំ​រុករកបងប្អូនប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់វ៉ាក់សាំង​។

​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុងពេលកន្លងមកនេះ ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលល្អប្រសើរ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសម្រេចបានតាមគោលដៅរំពឹងទុក។ យ៉ាងណាមិញ ក្រសួង​ក៏សង្កេតឃើញមានការធ្វេសប្រហែសរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួនក្នុងការអនុវត្តវិធានការបង្ការការចម្លងវីរុសកូវី៥-១៩ ដែលធ្វើឱ្យមានការហក់ឡើងវិញនៅការចម្លងជំងឺ កូវីដ-១៩ នៅតាមខេត្តមួយចំនួន ហើយក្នុងនោះការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ និងការស្លាប់មាននៅក្នុងចំណោមបងប្អូន ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង។

ក្រសួង​សុខាភិបាលអំពាវនាវ​ដល់​អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់ជំរុញការចាក់វ៉ាក់សាំងវីដ-១៩ ដល់ប្រជាពលរដ្ឋដោយ​ចាត់ចែងអប់រំ ផ្សព្វផ្សាយ ផ្តល់ព័ត៌មានអំពីការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំ ឡើងទៅឱ្យទៅទទួលវាក់សាំងកូវី៥-១៩ ឱ្យបានឆាប់បំផុត ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយការ ចម្លងវីរុសបន្ថែមទៀត និងកាត់បន្ថយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលកំពុងលេចរូបរាង​ឡើង។

ជាមួយ​គ្នានេះ​ ត្រូវ​ផ្តល់មធ្យោបាយគាំទ្រសមស្របដើម្បីជួយដល់ជនងាយរងគ្រោះដូចជា អ្នកមានជំងឺប្រចាំកាយ មនុស្សចាស់ជរាខ្វះទីពឹង ជនពិការ សហគមន៍ក្រីក្រ សហគមន៍ឆ្ងាយដាច់ស្រយាលជាដើម ដើម្បីឱ្យពួកគាត់អាចទទួលវ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្នា។ ត្រូវ​តាមដានស្វែងរកអ្នកមិនទាន់បានចាក់វ៉ាក់សាំងក្នុងសហគមន៍ និងសិក្សាអំពីមូលហេតុជាក់លាក់ដែលពួកគាត់មិនអាចចាក់វ៉ាក់សាំងបាន ព្រមទាំងរកដំណោះស្រាយសមស្របដើម្បីជួយគាំទ្របងប្អូនប្រជាពលរដ្ឋឱ្យទទួលបានវ៉ាក់សាំង កូដ-១៩ គ្រប់ៗគ្នា ដោយមិនមានការរើសអើងអ្វីទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២៥ នាទីutes មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣៥ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម