ព័ត៌មានជាតិ
មកលោតទឹកសម្លាប់ខ្លួន ពេលដល់ស្ពានងងុយពេក ក៏រត់ទៅដេកលើសួនច្បារសិន
ស្ត្រីម្នាក់បានជិះម៉ូតូកង់បីមកលោតទឹកនៅលើស្ពានជ្រោយចង្វារទាំងយប់ដោយអះអាងថា មានវិបត្តិក្នុងគ្រួសារដោយសារប្តីលួចមានស្រីថ្មី តែដោយសារងងុយគេងខ្លាំងពេកទើបសម្រេចចិត្តទៅគេងនៅរង្វង់មូល កងព្រហ្មសិន លុះព្រឹកភ្ញាក់ឡើងទើបដើរឡើងស្ពានជ្រោយចង្វារបម្រុងលោតទឹកសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋជួយទាន់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពាន ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ លីម សុភ័ក្ក ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់មានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងរហូតមិនចង់រស់នៅតទៅទៀតទេ ពីព្រោះប្តីរបស់គាត់លួចមានស្រីថ្មី រហូតធ្វើឲ្យគាត់ចង់គិតខ្លី ជិះម៉ូតូកង់បីឥណ្ឌាមកលោតទឹកលើស្ពាន មិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វារ ទាំងយប់ តែដោយសារគាត់លេបថ្នាំងងុយគេងខ្លាំងពេក ទើបគាត់សម្រេចចិត្តទៅគេងនៅរង្វង់មូលកងព្រហ្មសិន លុះព្រឹកភ្ញាក់ឡើងទើបដើរឡើងស្ពានជ្រោយចង្វារបម្រុងលោតទឹកសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋជួយទាន់ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចនាំស្ត្រីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីធ្វើការសាកសួរណែនាំបន្ថែម រួចទាក់ទងក្រុមគ្រួសារយកស្ត្រីរងគ្រោះត្រឡប់ទៅផ្ទះទាំងទឹកមុខក្រៀមក្រម ៕
អត្ថបទ៖ ឌីរៀ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ