Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្យល់បញ្ជូនទៅតុលាការ ក្រោយគេចខ្លួនបានប៉ុន្មានថ្ងៃ

បានផុស

នៅ

​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ កម្លាំងសមត្ថកិច្ច បានឃាត់ពលករចំនួន៨នាក់ នៅក្បែរមាត់អូរព្រំដែន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបម្រុងឆ្លងដែនចូលទឹកដីថៃ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ពរមទាំង​បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ដោយឡែក​មេខ្យល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោម​ការដឹកនាំ​ចង្អុល​បង្ហាញ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​យ៉ា​ង​ម៉ឺងម៉ាត់​ រាល់​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​ពិសេស​មេខ្យល់​នាំ​មនុស្ស​ចេញចូល​ដោយ​ខុសច្បាប់ ទើបលោក​វរសេនីយ៍ទោ ទឹម វិឆ័យ ​អធិការ​នគរ​បាល​ស្រុក​សំពៅ​លូន​បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ខុសច្បាប់ និង​ធ្វើការ​ឃាត់​បាន​ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​មាន ឈ្មោះ ហង្ស គឹម​ឈួន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង សមត្ថកិច្ច​បានបញ្ជាក់​បន្ថែមថា ​ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាពទាក់ទង​ពលករ​ខ្មែរ ចំនួន​០៨ នាក់ ស្រី ចំនួន​០១ នាក់ (​ក្នុងនោះ​ក្មេង ចំនួន​០២ នាក់ ) បម្រុង​ឆ្លង​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ចូលទៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​១៦:៣០​នាទី ដោយ​ទទួលបាន​កម្រៃ​ម្នាក់ ៥០០ បាត។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម