ព័ត៌មានជាតិ
អ្នកវិនិយោគបរទេសមួយរូបហ៊ាននិយាយថា ក្រុមប្រឆាំងបង្ហើបសម្លេងតែពីបរទេស តែសម្ដេចហ៊ុន សែន ជាមនុស្សប្រាកដនិយមក្នុងការគោរពសិទ្ធិមនុស្ស
លោក DENIS COKOVIC ដែលគេស្គាល់ថា ជាអ្នកវិនិយោគជនជាតិ កូសូវ័រ (KOSOVAR) បានអះអាងថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមនុស្សប្រាកដនិយមក្នុងការគោរពសិទ្ធិមនុស្ស ប៉ុន្តែក្រុមមតិប្រឆាំងឃើញតែបង្ហើបសំឡេងពីបរទេស ដើរស៊ីចាយហ៊ឺហានៅបរទេស មិនមានអ្វីជាក់ស្តែងទេ ប៉ុន្តែជាង៤០ឆ្នាំកន្លងមកនេះ សម្ដេច ហ៊ុន សែន បានស្ថាបនាប្រទេស ដោយលើកគម្រោងមួយហើយមួយទៀត សម្រាប់បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ហើយជារួមកម្ពុជា គឺមានតែ CPP ទេ ដែលនិយាយពីការអភិវឌ្ឍន៍ពិតប្រាកដ។
លោក DENIS និយាយថា ការដែលលោកចាប់អារម្មណ៍ចូលបូកវិនិយោគនៅកម្ពុជាក្នុងឱកាស នៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារតែលោកមើលឃើញថា កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងទទួលបានជោគជ័យ។ លោកថា កម្ពុជាមានប្រព័ន្ធសុខាភិបាលមួយស្តង់ដារល្អ ក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅក្នុងពិភពលោក ហើយអ្វីដែលលោកអាចនិយាយបែបនេះបាន គឺនៅពេលពិភពលោក មានការរីករាលដាលនៃជំងឺ covid-19 តែកម្ពុជាមិនទទួលបានការឆ្លងមេរោគនេះនោះទេ ដូច្នេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចចំពោះការរីករាលដាលនៃជំងឺនេះ។ “ប្រទេសផ្សេងៗគេឆ្លងហើយ ប៉ុន្តែកម្ពុជានៅ ហើយបើទោះបីជាឆ្លងចូលក្តី តែតួលេខនៅតែមានស្តង់ដារមួយ អាចប្រយុទ្ធប្រឆាំងបានល្អទៀត ដោយសារការចាក់វ៉ាក់សាំងបានជិត៨០ភាគរយ ដែលនេះសបញ្ជាក់ឲ្យឃើញថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាមានស្តង់ដារសុខាភិបាលមួយល្អ”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក DENIS ក៏បានលើកឡើងពីការអនុញ្ញាតឲ្យចូលរបស់នាវា westerdam នាពេលកន្លងមក ដោយអះអាងថា នៅលើពិភពលោកនេះ មិនមានប្រទេសណាមួយដែលហ៊ានអនុញ្ញាតឲ្យនាវាទេសចរណ៍ westerdam ចូលចតនោះទេ លើកលែងតែប្រទេសកម្ពុជា ហើយមានតែសម្ដេចតេជោ ហ៊ុន សែន ម្នាក់គត់ដែលហ៊ានចូលទៅក្នុងនាវានោះ ដើម្បីទទួលស្វាគមន៍អ្នកទេសចរទាំងនោះ ដូច្នេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានលះបង់ដោយមិនខ្លាចក្នុងការចូលទៅទទួលស្វាគមន៍អ្នកទេសចរទាំងនោះដោយមិនខ្លាចអ្វីទាំងអស់។ លោកនោះថា នេះគឺជាភស្តុតាងជាទឡ្ហីករណ៍មួយច្បាស់លាស់។
បើតាមអ្នកវិនិយោគរូបនោះ នៅក្នុងសង្គមប្រជាធិបតេយ្យមួយ ជាការពិតណាស់ គឺកម្ពុជាមានបក្សប្រឆាំង តែបក្សប្រឆាំង ឬមតិប្រឆាំងនោះ កំពុងតែស្ថិតនៅក្រៅប្រទេស ពួកគេនិយាយអំពីការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិមនុស្ស ប៉ុន្តែជាក់ស្ដែង តើការគោរពសិទ្ធិមនុស្សរបស់កម្ពុជាបែបម៉េច ?។
លោកថា នៅប្រទេសកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកហ៊ានលះបង់ជីវិតដោយមិនមានការភ័យខ្លាចក្នុងការដើរចូលទៅក្នុងនាវាទេសចរណ៍ ដើម្បីស្វាគមន៍ និងជួយសង្គ្រោះពួកគាត់ ដោយមិនមានការភ័យខ្លាច ការឆ្លងជំងឺកូវីដ១៩ឡើយ។ “នេះហៅថា ការគោរពសិទ្ធិមនុស្សដែរទេ?
វាជាជាងការដែលបន្លឺសំឡេងតែនៅបរទេស នៅលើបបូរមាត់ថា គោរពសិទ្ធិមនុស្ស គោរពសិទ្ធិមនុស្ស តែអ្វីដែលខ្ញុំឃើញ គឺជាទឡ្ហីករណ៍ច្បាស់ណាស់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកប្រកបទៅដោយភាពប្រាកដនិយមក្នុងការគោរពសិទ្ធិមនុស្ស លោកក្លាហាន ដើម្បីសង្គ្រោះនាវាទេសចរណ៍។ ដែលយើងបានឃើញទាំងអស់គ្នាកន្លងមកនេះ”។
អ្នកវិនិយោគរូបនោះអះអាងថា គណបក្សប្រឆាំងបន្លឺសំឡេងតែពីក្រៅប្រទេស ហើយរស់នៅយ៉ាងហ៊ឺហា ហូបចុកទទួលទានយ៉ាងសប្បាយនៅបរទេស ហើយបានត្រឹមតែបន្លឺសំឡេង ប៉ុណ្ណោះ ពួកគេមិនបានបង្កើតការងារ បង្កើតកាលានុវត្តភាពនៅកម្ពុជាឡើយ ហើយជាក់ស្តែង បានត្រឹមតែនិយាយ តែនៅកម្ពុជាមានតែសម្ដេចនាយករដ្ឋមន្ត្រីមួយរូបគត់ ក្នុងអំឡុងពេលជាង៤០ ឆ្នាំកន្លងមកនេះ ដែលសម្ដេចបានស្ថាបនាឲ្យមានគម្រោងផ្សេងៗសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយបង្កើតគម្រោងហើយបង្កើតទៀត ប៉ុន្តែការបន្លឺសំឡេងរបស់មតិប្រឆាំង គឺមិនមានអ្វី ដែលជាភាពជាក់ស្ដែងនោះទេ។ “ជាក់ស្ដែងទីនេះ គឺ CPP តែម្ដង ដែលបានបង្កើត ហើយនិយាយពីការអភិវឌ្ឍពិតប្រាកដ”។
សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិនិយោគជនជាតិ កូសូវ័រ (KOSOVAR) រូបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ និងក្រោយពីលោកទទួលបានយុត្តិធម៌ តាមរយៈសេចក្តីសម្រេចរបស់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលសម្រេចឲ្យលោកបានរួចផុតពីការចោទប្រកាន់ទាំងអស់៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់