Connect with us

ព័ត៌មានជាតិ

ស៊ីឈ្នួល​​រត់ពន្ធ​ម៉ូតូពី​ថៃ បាន​ ៥០០​ បាត​ ត្រូវ​ខាង​ទាហាន​ចាប់បាន

បានផុស

នៅ


ប្រទេសថៃ៖ មុខសញ្ញាសុីឈ្នួលនាំម៉ូតូឆ្លងដែនខុសច្បាប់ម្នាក់ ត្រូវបានកម្លាំងយោធាការពារព្រំដែនថៃចាប់ខ្លួន ខណ:​កំពុង​ធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ជិះម៉ូតូបម្រុងឆ្ពោះទៅកាន់ដីខ្មែរ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិថាប់ស្យាម ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ស្របពេលដែលរដ្ឋបាលខេត្តចេញបទបញ្ជាយ៉ាងតឹងរឹងលើរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ សុខ នុន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុងស្រុកតាប្រាក់យ៉ា ដែលត្រូវឈ្មោះ ចែ ណាង ជួលអោយជិះឆ្លងដែនទៅប្រគល់អោយឈ្មួញនៅក្នុងទឹកដីខ្មែរ ដោយ១គ្រឿងទទួលបានប្រាក់កម្រៃ ៥០០ បាត។ 
សមត្ថកិច្ចថៃបានដកហូតម៉ូតូម៉ាកស្កូបពី ចំនួន ២ គ្រឿង ព៌ណខ្មៅ និងក្រហម គ្មានស្លាកលេខ ដោយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តន៍តាមនីតិវិធី ដោយឡែកឈ្មួញធំដែលនៅពីក្រោយខ្នង សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច១៥ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ១៦ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ២៦ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ៣២ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម