ព័ត៌មានជាតិ
អាជ្ញាធរថៃ ឃាត់ខ្លួនអាជីវករខ្មែរម្នាក់ ដែលលក់ទំនិញគេចពន្ធជាច្រើនមុខ នៅក្នុងផ្សារខៅឌិន
ស្ត្រីខ្មែរម្នាក់ ដែលមានស្រុកកំណើត នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ហើយបានទៅប្រកបមុខរបរជាអាជីវករ លក់ទំនិញនៅក្នុងផ្សារ ខៅឌិន (ផ្សារថៃ) ក្នុងភូមិ៨ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់និងច្រកអន្តរជាតិភ្នំដី (ស្រុកសំពៅលូន) ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ពាក់ព័ន្ធនឹងការលក់ទំនិញគេចពន្ធ ដែលនាំចេញពីប្រទេសកម្ពុជា តាមច្រករបៀង។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២១ នៅក្នុងតូបលក់ទំនិញមួយកន្លែង ក្នុងផ្សារ ខៅឌិន ខណៈដែលស្ត្រីខ្មែររូបនេះ កំពុងលក់បារីម៉ាក Olive ពណ៌ ស.ខៀវ ដែលជាបារីនាំចូលពីប្រទេសកម្ពុជា ទៅឲ្យអតិថិជនដែលជាជនជាតិថៃ គឺជាប្រភេទទំនិញមិនបានបង់ពន្ធ ឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់។
ក្រោយពីទទួលបានបទបញ្ជាពីលោក ប្រាជ្ញា ភិមផាប៉ែន អភិបាលស្រុកខ្លងហាត ដែលបានដាក់ផែនការឲ្យពង្រឹងលើការត្រួតពិនិត្យ បទល្មើសឆ្លងដែនគ្រប់ប្រភេទ នៅគ្រប់បណ្តាច្រកសំខាន់ៗ ពិសេសច្រកអន្តរជាតិ ខៅឌិន (ច្រកភ្នំដី) តែម្តង ។ ទើបកម្លាំងយោធាការពារព្រំដែន សហការជាមួយកម្លាំងតម្រួតសេដ្ឋកិច្ច និងអង្គភាពគយ បានចុះត្រួតពិនិត្យលើទំនិញរួម របស់តូបដែលគេបានសង្ស័យ។
ស្ត្រីខ្មែរ ដែលជាអាជីវករលក់នៅក្នុងទឹកដីថៃនោះ មានឈ្មោះ សេង ទេវី អាយុ ៣០ឆ្នាំ រស់នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានថៃឃាត់ខ្លួន ដោយបានរឹបអូសនូវទំនិញប្រភេទគេចពន្ធ សរុបចំនួន ៦៣មុខ។ ក្នុងនោះមានដូចជា៖ ស្រា បារី ស្រាបៀរ ភេសជ្ជ:ដែលមានសារធាតុអាល់កុល និងទំនិញផ្សេងៗទៀត ដែលសុទ្ធសឹងជាទំនិញនាំចូលពីកម្ពុជាដោយខុសច្បាប់។
ពេលកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់សាលាស្រុកខ្លងហាត គឺស្ត្រីខ្មែររូបនេះ បានសារភាពថា ទំនិញទាំងនេះ ត្រូវបាននាំចូល តាមច្រករបៀងពីប្រទេសកម្ពុជា ក្នុងស្រុកសំពៅលូន គឺមិនអាចនាំចូលតាមច្រកអន្តរជាតិភ្នំដីបានឡើយ ព្រោះបច្ចុប្បន្ននេះថៃមានការរឹតបន្តឹងខ្លាំង ដោយទំនិញទាំងនោះ នាំយកទៅស្តុកទុកក្នុងតូបមួយរយ: ទើបបញ្ចេញមកដាក់លក់ជាធម្មតា ទើបមានការចុះពិនិត្យ និងឃាត់ខ្លួន ដកហូតទំនិញនាពេលនេះ តែម្តង។
បើតាមការខ្សឹបពីប្រភពមួយចំនួន ក្នុងស្រុកសំពៅលូន បាននិយាយថា ទំនិញគេចពន្ធដូចជា ស្រា បារី ត្រូវបានគេនាំឆ្លងដែន ក្នុងពេលយប់ជាញឹកញាប់ ហើយទើបតែផ្ទុះឡើង នៅពេលដែលថៃចាប់បាននាពេលនេះ ដោយទំនិញទាំងនេះភាគច្រើនចេញ តាមច្រកគីឡូ ៩។ ប៉ុន្តែបើច្រកនេះ ត្រូវបានរឹតបន្តឹង គឺឈ្មួញបង្វែឲ្យចេញតាមច្រក ខាងក្រោយជំនោរជាយដែន ត្រង់ចំណុចប៉ុស្តិ៍កូនភ្នំ ៣២ ក្នុងភូមិសាស្ត្រ ភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការបើកដៃពីមន្ត្រីមួយចំនួន ដើម្បីផលប្រយោជន៍ និងលាភសក្ការៈ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ