Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការកំណត់ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ  

បានផុស

នៅ

ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅរសៀលថ្ងៃទី៦ ខែតុលានេះ ដោយប្រកាសគាំទ្រចំពោះគំ​និតផ្ដួច​ផ្ដើម ប្រកបដោយឧត្ដម​គតិស្នេហាជាតិដ៏ជ្រាលជ្រៅ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្ម​រដ្ឋធម្ម​នុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធាន​រដ្ឋសភា​, នាយករដ្ឋមន្ត្រី, និងប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា ត្រូតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”។

ក្រសួងយុត្តិធម៌យល់ថា ការកំណត់យ៉ាងដូច្នេះ គឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជន​​ជាន់​ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំ នៃស្ថាប័នកំពូលទាំង ៤ របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃ​ព្រះ​​រាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេស​ដោយ​តម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំង នឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលមកក្នុង​កិច្ចការផ្ទៃក្នុង​នៃការដឹកនាំជាតិ របស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានសម្រេចប្រគល់ភារកិច្ច ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់ ដើម្បីកំណត់នាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធ​សភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែតុលានេះថា ដើម្បីបង្ហាញនូវការស្មោះ​ត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធ​សភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិ​ធម៌សិក្សារៀបចំ ធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តី ត្រូវការសម្លេង ២ភាគ ៣ ទើបអាចអនុម័តបាន»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

នាយករដ្ឋមន្ត្រីថៃអរគុណកម្ពុជាដែលបានរួមប្រយុទ្ធប្រឆាំងអំពើឆបោកតាមអនឡាញ

ជីវិតកម្សាន្ដ២២ នាទីutes មុន

អ្នកគាំទ្រ Kim Soo Hyum បង្កើត​បណ្តាញ​ការ​ពារ​តារាសំណព្វ ដោយ​​​គំរាម​ប្តឹង​តាមផ្លូវច្បាប់​

ព័ត៌មានជាតិ៣៥ នាទីutes មុន

ស្អែកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើសិក្ខាសាលាពី បទពិសោធនៃការរៀបចំសុសវែរពិនិត្យអក្ខរាវិរុទ្ធភាសាខ្មែរ

ស្ថាបនាផ្លូវ
សន្តិសុខសង្គម៤៥ នាទីutes មុន

ពលរដ្ឋរស់នៅជាប់របងវត្តទឹកថ្លា ស្នើអាជ្ញាធរ ស្ថាបនាផ្លូវមួយខ្សែប្រវែងជាង១០០ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

រំលោភ
សន្តិសុខសង្គម៧ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

សន្តិសុខសង្គម២៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលាន​យន្ដហោះសៀមរាបអង្គរ កើតឡើងដោយសារការបើកបរមិនប្រកាន់ស្ដាំ

Sokha Hotels

ព័ត៌មានពេញនិយម