ព័ត៌មានជាតិ
កំណើនភ្ញៀវទេសចរមកកម្សាន្តឆ្នេរសមុទ្រខេត្តព្រះសីហនុ ឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនច្រើនគួរឲ្យកត់សម្គាល់
ភ្ញៀវទេសចរចូលមកលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តព្រះសីហនុ នាឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ សម្រាប់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ មានចំនួនជាង ៣២ ០០០ នាក់ នេះបើយោងតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
របាយការណ៍របស់មន្ទីរទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានដូចខាងក្រោម ៖
ភ្ញៀវទេសចរផ្ទៃក្នុងសរុប ៣២.២៧២ នាក់ កើនឡើង ១០,៦២% ក្នុងនោះ ភ្ញៀវជាតិ ៣១.៣៩១ នាក់ កើនឡើង ៩,៦៣% ,ភ្ញៀវបរទេសសរុប ៨៨១ នាក់ កើនឡើង ៦៣,១៤%។
ភ្ញៀវតាមបណ្ដាឆ្នេរ និងរមណីយដ្ឋាននានាសរុប ៣១.៨៣៦ នាក់ កើនឡើង ៥១,៥៣% ក្នុងនោះ ភ្ញៀវជាតិ ៣១. ១២៣ នាក់ កើនឡើង ៥១,៥៣% ភ្ញៀវបរទេស ៧១៣ នាក់ កើនឡើង ៥០,៩៩%។
បន្ថែមពីនោះ ពុំមានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទេ។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប ៤២៤ នាក់ ថយចុះ ២៧,៨៩% ក្នុងនោះ ភ្ញៀវជាតិ ២៥៨ នាក់ ថយចុះ ៤២,០២%។ ភ្ញៀវបរទេស ១៦៦ នាក់ កើនឡើង ១៦,០៨% នៅតាមសណ្ឋាគារ ឬផ្ទះសំណាក់ជាច្រើន មួយណា ក៏មានភ្ញៀវចូលសម្រាកដែរ។ ចំណែកមណ្ឌលកម្សាន្តវិញ ដូចជា តាមឆ្នេរសមុទ្រជាច្រើនកន្លែង រួមនឹងតំបន់ទឹកធ្លាក់ក្បាលឆាយ ក៏មានភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើនកុះករដែរ។
កំណើនភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២១ នេះ គ្រាន់តែរយៈពេល ០១ ថ្ងៃសោះ មានភ្ញៀវទេសចរមកលេងកម្សាន្ត ចំនួនដល់ទៅ ៣២ ០០០ នាក់៕
អត្ថបទ ៖ កោះពស់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ