Connect with us

ព័ត៌មានជាតិ

អតីតតារាកំប្លែង ស្រីអយ ត្រូវអ្នកនាង សឿ សុធារ៉ា ទម្លាយរឿងជំពាក់លុយជិត ១ ម៉ឺនដុល្លារ

បានផុស

នៅ

អតីត​តារា​កំប្លែង​អ្នកនាង ជួន ចាន់​រតនា ហៅ ស្រី​អយ បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នក​សិល្បៈ​ដូច​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ ខណៈ​សុខៗ​ស្រាប់តែ​ត្រូវ​បាន​អ្នក​សិល្បៈ​ដូចគ្នា​ទម្លាយ​រឿង​ជំពាក់​លុយ​ជិត ១ ម៉ឺន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាង​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​តារា​សម្តែង​អ្នកនាង សឿ សុធា​រ៉ា បាន​បង្ហោះ​ដោយ​ភ្ជាប់​ឈ្មោះ​ និង​រូបភាព​របស់​តារា​កំប្លែង​អ្នកនាង​ស្រី​អយ ​ដូច្នេះ​ថា ​អ្នកនាង ស្រី​អយ ជំពាក់​លុយ​ខ្លួន​ចំនួន​៩៥២០ ដុល្លារ​មិនទាន់​សង​ទេ។​

អ្នកនាង សឿ សុធារ៉ា បាន​បញ្ជាក់​ថា ​អ្នកនាង ជួន ចាន់​រតនា ហៅ ស្រី​អយ អតីត​តារា​កំប្លែង​ជំពាក់​នូវ​ទឹកប្រាក់​នាង​ខ្ញុំ​ចំនួន​ ៩៥២០ ​ដុល្លារ ​គិត​ត្រឹម​ថ្ងៃ​ទី​ ២៧ ​ខែ​សីហា​ ឆ្នាំ​ ២០២១​ មកទល់​ថ្ងៃនេះ​គាត់​មិន​ព្រម​សង​ប្រាក់​នាង​ខ្ញុំ​ទេ។ ដោយ​ឲ្យ​នាង​ខ្ញុំ​ទទួល​ខុស​ត្រូវ​បង់​ប្រាក់​ជំនួស​គាត់​ក្នុង​មួយ​ថ្ងៃ​ ១៧៣​ ដុល្លារ​ រហូត​ចប់​តុងទីន​នាង​ខ្ញុំ​ ៤០​ ថ្ងៃ​ទៀត។

តារា​សម្តែង​ស្រី សឿ សុធា​រ៉ា បាន​និយាយ​បន្ថែម​ទៀត​ថា ​សូម​បញ្ជាក់​ តុងទីន​ក្បាល ​២០ ​ដុល្លារ​គាត់ (​ខ្ញុង​)​ លេង ​៧ ​ក្បាល​ ងាប់​ ៥​ រស់ ​២​ ហើយ​ខ្ញុំ​ថែមទាំង​ចេញ​លុយ​ជំនួស​គាត់ ​៥០០ ​ដុល្លារ​ចំនួន ​៣៧​ សប្ដាហ៍​ទៀត​ដែល​គាត់​បាន​លេង​តុងទីន​ជាមួយ​នាង​ខ្ញុំ​មួយ​ខ្សែ​ទៀត​គឺ​ក្បាល​ ១០០​ ដុល្លារ។

ជុំវិញ​រឿងរ៉ាវ​ដ៏​រសើប​ខាងលើ​នេះ​ដែរ​ កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃ​ទី ​០៦ ​ខែ​តុលា​ ឆ្នាំ​ ២០២១​ មិន​ទាន់​អាច​ទាក់ទង​ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​តារា​កំប្លែង ស្រី​អយ​ បាន​នៅ​ឡើយ​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម