ព័ត៌មានជាតិ
អាវុធហត្ថបើកកិច្ចប្រជុំត្រៀមអនុវត្តភារកិច្ចតាមបទបញ្ជានាយឧត្ដមសេនីយ៍ សៅ សុខា ពិសេសធានាបានល្អនាភ្ជុំបិណ្ឌនេះ
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ បានដឹកនាំកិច្ចប្រជុំ ត្រៀមអនុវត្ត ភារកិច្ច តាមបទបញ្ជា លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានមានប្រសាសន៍ណែនាំបន្ថែមនូវការពង្រឹងការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងចូលរួមប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ ការពារ ៣ កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល។ អាវុធហត្ថទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក និងការពារពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះល្អប្រសើរដូចឆ្នាំមុនៗផង។

លោកឧត្ដមសេនីយ៍ បន្តថា ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន អាវុធហត្ថរាជធានីភ្នំពេញ តែងឈរលើគោលការណ៍គោរពច្បាប់ គោរពវិន័យ គោរពសិទ្ធិមនុស្ស ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមការតម្រង់ទិសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសតែងតែចងចាំ និងអនុវត្តខ្ជាប់ខ្ជួននូវទិសស្លោករបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ ទី១-ចំពោះប្រទេសជាតិ ត្រូវតែការពារ។ ទី២-ចំពោះប្រជារាស្ត្រ ត្រូវតែបម្រើ។ ទី៣-ច្បាប់ត្រូវតែគោរព។ ទី៤-បទល្មើស ត្រូវតែបង្ក្រាបជាប់ជាប្រចាំ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ