Connect with us

ព័ត៌មានជាតិ

កកស្ទះចរាចរណ៍នៅច្រកអន្តរជាតិដូង ដោយសារទឹកជំនន់មកពីប្រទេសថៃ

បានផុស

នៅ

ច្រក​អន្តរជាតិ​ដូង ស្ថិត​ក្នុង​ភូមិ​អូរ​ដារ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង កំពុង​ប្រឈម​នឹង​ទឹក​ជំនន់ ដែល​រថយន្ត​តូច ធំ ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្អាក​នេះ​ត្រូវ​បាន​ធ្វើឡើង​ កាលពី​ព្រឹក​ថ្ងៃ​ទី ០៧ ខែ​តុលា ឆ្នាំ ២០២១ បន្ទាប់ពី​ទឹកជំនន់​បាន​និង​កំពុង​ជោរជន់​ពី​អូរ​ព្រំដែន​ថៃ​យ៉ាង​គំហុក និង​ហូរ​លើ​ស្ពាន​ព្រំដែន​យ៉ាង​ខ្លាំង​ផង​ដែរ។ ដោយឡែក​អ្នក​ថ្មើរជើង​ អាច​ធ្វើ​ដំណើរ​បាន​តាម​ស្ពាន​តូច​មួយទៀត​ដែល​នៅ​ខ្ពស់​ផុត​ពី​ទឹក។

បើ​តាម​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា ប៉ុន្មាន​ថ្ងៃនេះ នៅ​ក្នុង​ទឹកដី​ថៃ ដូចជា​ខេត្ត​ស្រះកែវ ខេត្ត​ច័ន្ទ​បុរី ជាដើម ដែល​ជា​ខេត្ត​ជាប់​ព្រំប្រទល់​នឹង​ខេត្ត​បាត់ដំបង និង​ស្ថិត​ជាប់​អូរ​ព្រំដែន គឺ​មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ ទើប​ធ្វើ​ឲ្យ​មាន​ទឹកជំនន់​តាម​អូរ​ព្រំដែន​បែបនេះ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ថា តើ​ពេល​ណា​ទើប​ទឹក​ស្រក​វិញ​ជា​ធម្មតា​នោះ​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម