ព័ត៌មានជាតិ
រដ្ឋបាលរាជធានីគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ថ្នាក់ដឹកនាំជាតិមានសញ្ជាតិខ្មែរតែមួយ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសគាំទ្រចំពោះគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្ដមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនមានសញ្ជាតិខ្មែរតែមួយគត់។

នេះបើយោងតាមញត្តិគាំទ្រ ចុះថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងញត្តិនេះមានន័យថា យើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចង្អុលបង្ហាញឲ្យមានការសិក្សារៀបចំឲ្យមានធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីឲ្យកំណត់ថ្នាក់ដឹកនាំជាតិ, ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
អនុសាសន៍ផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺជាការតម្រង់ទិសបន្ថែមជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបន្តជ្រើសរើសថ្នាក់ដឹកនាំជាតិ ប្រកបដោយគុណវុឌ្ឍផ្នែក ចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាពឈ្លាសវៃ ប៉ិនប្រសប់ គតិបណ្ឌិត ភាពចាស់ទុំលើយុទ្ធសាស្ត្រដឹកនាំ និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ដំណាក់កាលទាំងអស់ គិតចាប់ពីដំណាក់កាលរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដំណាក់កាលស្តារ និងកសាងប្រទេសជាតិពីបាតដៃទទេ ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការខិតខំដោះស្រាយបញ្ហាប្រឈមជាសកល នៃការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ ដូចពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះ ការរៀបចំធ្វើវិសោធនកម្មកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយចំពោះថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលទាំងបួនខាងលើនេះ គឺជាកាយវិការបង្ហាញឲ្យឃើញកាន់តែច្បាស់នូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជន ជាពិសេសដើម្បីបញ្ចៀសបាននូវការជ្រៀតជ្រែកពីសំណាក់បរទេស ដូចក្នុងពេលអតីតកាល ដែលអ្នកនយោបាយខ្មែរមួយក្តាប់តូចមានសញ្ជាតិពីរ ឬសញ្ជាតិច្រើន តែងតែពឹងពាក់បរទេស ដើម្បីដាក់សម្ពាធ ឬធ្វើទុក្ខបុកម្នេញមកលើជាតិសាសន៍ និងប្រជាជនខ្លួនឯង ដោយមិនបានគិតគូរពីផលប្រយោជន៍ និងសុខទុក្ខរបស់ប្រជាជនឡើយ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២១ នេះ បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឲ្យនាយករដ្ឋមន្ត្រី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្ដេច បានលើកឡើងដូច្នេះថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ