ព័ត៌មានជាតិ
ភ្ញៀវទេសចរជាច្រើន សម្រុកមកកម្សាន្តនៅខេត្តកែប លើសពីការរំពឹងទុក
នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អ្នកទេសចរបានសម្រុកមកសម្រាក លម្ហែ កម្សាន្ត លើសពីការរំពឹងទុក។

ទោះបីយ៉ាងណា រដ្ឋបាលខេត្តកែប បានជំរុញ និងរៀបចំសោភ័ណភាពនៅតាមទីសាធារណៈ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការជំរុញដល់ក្រុមអ្នកទេសចរឲ្យពាក់ម៉ាស លាងដៃនឹងអាល់កុល ការធ្វើអនាម័យ រក្សាគម្លាត តាមមាត់ឆ្នេរកែប ដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ-១៩។

ក្នុងដំណើរដឹកនាំកម្លាំងសមត្ថកិច្ច និងក្រុមការងារពិនិត្យពីស្ថានភាព ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមមាត់ឆ្នេរកែប នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ថ្វីត្បិតក្នុងឱកាសសែនបុណ្យភ្ជុំបិណ្ឌ កាលពីម្សិលមិញមានអ្នកទេសចរក្នុងស្រុកចូលមកលម្ហែ កម្សាន្ត នៅមាត់ឆ្នេរកែបចំនួន ៣៣,៧១៧ នាក់ និងអ្នកទេសចរអន្តរជាតិ ១៣៥ នាក់ តែរដ្ឋបាលខេត្ត បានអនុវត្តនូវវិធានការសុខាភិបាល គឺការណែនាំដល់ភ្ញៀវឲ្យរក្សាការអនាម័យ ដូចជា ពាក់ម៉ាស់ លាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុល រក្សាគម្លាត ធ្វើបែបនេះដើម្បីការពារទប់ស្កាត់កុំឲ្យមានការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

ក្នុងកាលៈទេសៈនេះ លោកអភិបាលខេត្ត សូមណែនាំដល់ក្រុមអាជីវករ និងមីង ពូ បងប្អូនទាំងអស់គ្នា មេត្តារក្សាគម្លាត ពាក់ម៉ាសការពារ ថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ។ ត្រូវចូលរួមសហការអនុវត្តតាមសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឲ្យមានប្រសិទ្ធភាព និងត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕
អត្ថបទ ៖ សេង ណារិទ្ធ









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី