Connect with us

ព័ត៌មានជាតិ

មនុស្ស ០៥ នាក់ លង់ទឹក នៅ​ចំណុច​ឆ្នេរ​ដើមឈើ​ចាំ​ស្នេហ៍

បានផុស

នៅ

មនុស្ស​ចំនួន ០៥ នាក់ បាន​លង់ទឹក ដោយ​ក្នុង​នោះ​រក​ឃើញ​ ០២ នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ ០៣ រសៀល ថ្ងៃ​ទី ០៧ ខែ​តុលា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាង​លើ​នេះ ស្ថិត​នៅ​ចំណុច​ឆ្នេរ​ដើមឈើ​ចាំ​ស្នេហ៍ ឆ្នេរ​ជំទាវ​ម៉ៅ ក្នុង​ឃុំ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដោយ​មាន​មនុស្ស​ចំនួន​ ០៥ ​នាក់ ត្រូវ​បាន​លង់​ទឹក ហើយ​រក​ឃើញ​តែ ០២ នាក់​ប៉ុណ្ណោះ (​ស្រី ០១ នាក់​បាន​ស្លាប់​) ចំណែក ០១ នាក់​ទៀត​ប្រុស បញ្ជូន​ទៅ​សង្គ្រោះ។

ក្នុង​នោះ​ដែរ មូលហេតុ​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​លង់ទឹក ដោយសារ​មុន​ពេល​កើតហេតុ​ នៅ​ទីតាំង​​ខាង​លើ​មាន​ខ្យល់ និង​ទឹក​រលក​បោកបក់​ខ្លាំង ហើយ​ពួកគាត់​បាន​ចុះ​ទៅ​លេង ​ទើប​ធ្វើ​ឲ្យ​ទឹក​រលក​ប៉ះ​ពួកគាត់​ដួល។

លោក ឃាង ភារម្យ បាន​ឲ្យ​ដឹង​ដែរ​ថា បន្តិចទៀត លោក​អភិបាល​ខេត្ត នឹង​អញ្ជើញ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការ​ស្វែងរក​ជនរងគ្រោះ​ដែល​លង់ទឹក​សមុទ្រ​នៅ​ចំណុច​ឆ្នេរ​ជំទាវម៉ៅ ស្ថិត​ក្នុង​ឃុំគគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។

បច្ចុប្បន្ន មនុស្ស​ចំនួន ០៣ នាក់​ កំពុង​បាត់​ខ្លួន ក្នុង​នោះ​ស្រី ០២ នាក់ ប្រុស ០១ នាក់៕

អត្ថបទ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៨ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៩ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ត្រាំ ព្រមាន​ទម្លាក់​គ្រាប់​បែក បើ​អ៊ីរ៉ង់​មិន​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៥ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម