ព័ត៌មានជាតិ
ក្រុមសង្គ្រោះ រកឃើញសពជនរងគ្រោះចុងក្រោយ ក្នុងហេតុការលង់ទឹក នៅព្រះសីហនុ
ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះ ដែលលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ អាជ្ញាធរបានរកឃើញ សាកសពជនរងគ្រោះទី ៥ ចុងក្រោយ នៅវេលាម៉ោង ១ រំលងអាធ្រាត្រ ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១។

យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមជំរាបថា ជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់ ក្រុមសង្គ្រោះបានស្រង់មនុស្សចំនួន ៥ នាក់ និង៤ នាក់ស្លាប់បាត់បង់ជីវិត និម្នាក់កំពុងសង្គ្រោះ។

ករណីលង់ទឹកបានកើតឡើង នៅវេលាម៉ោង ១៥ ថ្ងៃទី ៧ ខែតុលា នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី មនុស្សលង់ទឹកសមុទ្រមួយបានកើតឡើង។
ជនរងគ្រោះទាំង ៥ នាក់ ទី១ មានឈ្មោះ ឡេង ឌៀប ភេទស្រី មានទីនៅឃុំអូឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់បាត់បង់ជីវិត ទី២ ឈ្មើ ឡេង ដាវ ភេទប្រុស អាយុ ១២ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ទី៣ ឈ្មោះ ឡេង សុជាតា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) ទី៤ ឈ្មោះ ឡេង ជ្រូក ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) និងទី៥ ឈ្មោះ ឡេង សុខជា ភេទប្រុស អាយុ ១១ ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (របួស)។

បច្ចុប្បន្ន សាកសព០៤នាក់ (ស្រី០២នាក់) បានប្រគល់ជូនក្រុមគ្រួសារ រីឯអ្នករងរបួល០១នាក់ (ប្រុស) កុំពុងសម្រាកព្យាបាល៕



អត្ថបទៈ ស៊ុយ ចាន់ធា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី