Connect with us

ព័ត៌មានជាតិ

​អ្នកធ្វើចត្តាឡីស័ក ក្នុងខេត្តសៀមរាប ទទួលបានអាហារ និងប្រើអ៊ិនធើណិត ​មិនគិតថ្លៃ

បានផុស

នៅ

អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល​ និង​ជិតស្និត ជិត៤០០នាក់ នៅ​ព្រឹត្ដិការណ៍សហគមន៍២៨​វិច្ឆិកា ​កន្លងទៅ​​ ត្រូវបានយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅក្នុង​មណ្ឌល​ចត្តាឡីស័ក នា​ខេត្ត​សៀមរាប។

​លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានឲ្យដឹងនៅថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០២០ នេះថា ចាប់ពីថ្ងៃទី​២៩ ខែវិច្ឆិកា ដល់ថ្ងៃទី​១ ខែធ្ន ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ជិត៤០០នាក់ បានចូលរួមយកសំ​ណាក​ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅក្នុងមណ្ឌលចត្ដាឡីស័ក នាសាលា​អនុវត្ដ​គរុកោសល្យ​និង​វិក្រិតការ​ខេត្ដ ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឲ្យដឹងដែរ​ថា មន្ត្រី​ជំនាញសុខាភិបាល ក៏បានទៅយកសំណាកអ្ន​ក​ពាក់ព័ន្ធ​ក្នុងមន្ទីរឃុំឃាំង​និងនៅ​តំបន់​ពាក់ព័ន្ធក្នុងបុរីសៀងណាំ ផងដែរ ​ប៉ុន្តែមិនបានរកឃើញវិជ្ជមានវីរុសនៅឡើយទេ ប៉ុន្ដែមួយចំនួន​ត្រូវ​បានដាក់ឲ្យនៅដោយឡែក ចំនួន១៤ថ្ងៃ និងមួយចំនួនទៀត ត្រូវធ្វើចត្ដាឡីស័ក នៅតាមផ្ទះ​រៀងៗខ្លួន​។

លោកបានបន្ដថា អាជ្ញាធរបានរៀបចំផ្ដល់អាហារដល់អ្នកដែលធ្វើចត្តាឡីស័ក ​ក្នុងមណ្ឌល​គរុកោសល្យ​ និង​វិក្រិតការ​ខេត្ត ចំនួន៤ពេល ក្នុងង១ថ្ងៃ និងមាន​ប្រព័ន្ធ​អ៊ិនធើណិត​ ឲ្យប្រើដោយមិនគិតថ្លៃទៀតផង។

​​លោក ពិន ប្រាកដ ​បាន​អំពាវ​កុំឲ្យមានការបំផុស​ព័ត៌មាន​ ដែលមិនពិត តាម​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​ការឆ្លងមេរោគកូវីដ-១៩​​ ដើម្បីកុំឲ្យមានការ​ភ័ន្តច្រឡំ ប៉ុន្តែត្រូវអនុវត្តតាមការណែនាំរបស់រាជ​រដ្ឋាភិបាល​កម្ពុជា។

​មន្ដ្រីនៃមន្ទីរសុខាភិបាល ខេត្ដសៀមរាប  បានបញ្ជាក់ថា ​ មកដល់ម៉ោង៣រសៀល ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​​២០២០​​អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ត្រូវបានធ្វើតេស្ដ ចំនួន៣៨២នាក់ ក្នុងនោះស្រី៨២នាក់ ហើយបាន​ធ្វើចត្ដាឡីស័ក ចំនួន៨នាក់ នៅសាលាអនុវត្ដ​គរុកោសល្យ​និង​វិក្រិតការ​ខេត្ដ​៤នាក់ និងនៅមន្ទីរពេទ្យ​បង្អែក​ខេត្ដ​៤នាក់ ។

មន្ដ្រីសុខាភិបាល​ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨វិច្ឆិកា ត្រូវ​ប្រញាប់​ធ្វើតេស្ដ និងស្ដាប់ការណែនាំពីអ្នកជំនាញសុខភាព ជាបន្ទាន់៕

អត្ថបទ ៖ គឿនវេត
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម