ព័ត៌មានជាតិ
បុណ្យភ្ជុំបិណ្ឌរយះពេល៣ថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់
លោក ង៉ូវ សេងកាក ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យកម្ពុជាថ្មីដឹងថា រយៈពេល០៣ថ្ងៃ នៅក្នុងបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបានដើរកម្សាន្តក្នុងរមណីយដ្ឋាន-សហគមន៍អេកូទេសចរណ៍នានាមានចំនួនប្រមាណ ៣៣ ២២២ នាក់ ក្នុងនោះ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ២១ ០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ៦ ៣០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ៥ ៧០០ នាក់។ ដោយឡែក ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ២២២ នាក់ ។
តាមការសង្កេតមើលជាក់ស្តែង អ្នកទេសចរដែលបានដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ភាគច្រើន គឺបានអនុវត្តវិធានការសុខាភិបាល ដោយមានការពាក់ម៉ាស បាញ់អាកុល វាស់កម្តៅ មុនពេលចូលទៅក្នុងរមណីយដ្ឋាន។ ជាមួយគ្នានេះ មន្ត្រី នៃមន្ទីរទេសចរណ៍ខេត្ត ក៏បានចុះណែនាំដល់អ្នកគ្រប់គ្រងរមណីយដ្ឋាននីមួយៗ ឱ្យប្រាប់ទៅរាល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅទីតាំងរបស់ខ្លួន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការសុខាភិបាល និងសុវត្ថិភាពទេសចរណ៍៕
អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?