Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនពលករខ្មែរ ១១ នាក់ លើ៣គោលដៅ ក្នុងស្រុកអារញ្ញប្រាថេត ដែលលបឆ្លងដែនខុសច្បាប់

បានផុស

នៅ

ពលករខ្មែរចំនួន ១១ នាក់ និងជនជាតិថៃម្នាក់ ត្រូវកម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនបាន​លើ ៣ គោលដៅ ក្នុងស្រុកតែមួយ និងក្នុងថ្ងៃតែមួយ ខណៈដែល​ពួកគេ​ខ្លះ​បម្រុង​រក​ច្រក​ចេញមក​កម្ពុជា​វិញ និង​ខ្លះទៀត​កំពុង​លប​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឃាត់ខ្លួន​នេះ​ បានធ្វើ​ឡើង​នា​ថ្ងៃទី ៧ ខែតុលា ឆ្នាំ​២០២១ ដោយ​កម្លាំង​កង​រយ​លេខ ១២ សហការ​ជាមួយ​តម្រួតការពារ​ព្រំដែន​ថៃ ដែល​កំពុងធ្វើការ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​រដូវ​កាល ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​គោលដៅ​ទី​១ គឺ​កម្លាំង​បាន​ឃាត់​រថយន្ត​មួយគ្រឿង ដែល​កំពុង​បើកបរ​លើ​កំណាត់​ផ្លូវ​លេខ ៣០៨៥ បន្ទាប់ពី​មានការ​សង្ស័យ​។ ក្រោយពេល​ត្រួតពិនិត្យ​ គឺ​សង្កេត​ឃើញថា អ្នកបើកបរ​រថយន្ត​នេះ ​គឺជា​ជនជាតិ​ថៃ ឯ​អ្នកជិះ​ខាងក្នុង​ចំនួន ៣ នាក់ (​ស្រី​១) គឺជា​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ទីក្រុង​បាងកក និង​បម្រុង​អោយ​រថយន្ត​ដឹក​ទៅ​ទម្លាក់​នៅក្នុង​ភូមិសាស្ត្រ ណង​ច័ន្ទ ។

​គោលដៅ​ទី​២ គឺ​កម្លាំងយោធា​ថៃ បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ ចំនួន ៤ នាក់ (​ស្រី​១) នៅ​ចំណុច​ច្រកទ្វារ​ទី​១ មុខ​ផ្សារ​ហ្គូ​ល​ដិ​ន​កេ​ត ក្នុង​ឃុំ​អារញ្ញ​ប្រាថេត ដែល​កំពុង​រង់ចាំ​រក​រថយន្ត​បន្តដំណើរ​ចូល​ទៅរក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់ នាទី​ក្រុង​បាងកក​។​

​គោលដៅ​ទី​៣ ត្រូវបាន​ឃាត់ខ្លួន​ពលករ​ខ្មែរ បន្ថែម ៤ នាក់​ទៀត (​ស្រី​២) នៅក្នុង​ចម្ការ​អំពៅ ក្នុងភូមិ​ប៉ា​រ៉ៃ​ម៉ៃ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ​ប្រាថេត ដែល​បាន​លប​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ ។ បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំង ១១ នាក់ ត្រូវបាន​កម្លាំងយោធា​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​តម្រួត​ស្រុក​អារញ្ញ​ប្រាថេត​ហើយ ដើម្បី​សាកសួរ​តាម​នីតិវិធី ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ៣០ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៣៦ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៣៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៤៤ នាទីutes មុន

ជំទាវឧកញ៉ា សុខ រស្មី ជួយទិញស្រូវពីប្រជាកសិករបាន ៤ខេត្ត សរុបជាង ១២៧តោន

Sokha Hotels

ព័ត៌មានពេញនិយម